ជនជាតិចិនស្រវឹងជោគ បើករថយន្តទៅបុកបង្គោលភ្លើងខ្ទេចទៅមុខលែងរួច

ភ្នំពេញ៖ ជនជាតិម្នាក់ស្រវឹងស្រាជោគជាំបើករ៉ែងរ៉ូវ័រក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុកបង្គោលភ្លើងពេញទំហឹងបណ្ដាលរងការខូតខាតរថយន្តខ្ទេចផ្នែកខាងមុខទៅលែងរួច។ ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៨ ខែតុលាឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។

 

យោងតាមព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថាមុខពេលកើតហេតុគេបុរសជាជនជាតិម្នាក់ស្រវឹងស្រាជោគជាំបើករថយន្តរ៉ែងរ៉ូវ័រពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ .2.R5949.បើកតាមបណ្ដោយផ្លូវ១៧៣ក្នុងល្បឿនលឿនដូចហោះ ខណៈមកចំណុចកើតហេតុកែងផ្លូវ១៨៤ បានរេចង្កូតទៅបុកបង្គោលភ្លើងពេញទំហឹងបណ្ដាលរងការខូចខាតបង្គោលភ្លើងមួយដើម ចំនែករថយន្តបង្កខ្ទេចផ្នែកខាងមុខទៅលែងរួចតែសំណាងល្អមិនមាននរណារងរបួសឡើយ។

 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញមកធ្វើការវាស់វែងស្ទូចរថយន្តបង្កទៅការិយាល័យចរាចរណ៍ជើងគោកស្នងការរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយនៅពេលក្រោយ។ ដោយ៖ ព្រះអង្គខ្មៅមានរិទ្ធិ

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More