ឃាត់ខ្លួនបុរសម្នាក់អោយសមត្ថកិច្ចសែនសុខករណីឆបោកម៉ូតូ

ភ្នំពេញ: ជនសង្ស័យម្នាក់ក្នុង់ចំណោម២នាក់ត្រូវបានក្រុមគ្រួសារជនរងគ្រោះឃាត់ខ្លួនយកមកប្រគល់អោយសមត្ថកិច្ចក្រោយពីឆបោកម៉ូតូហើយកេចខ្លួនបាន២យប់រួចមក។

ឃាត់ខ្លួនជនសង្ស័យកាលពីម៉ោង១៣និង០០នាទីរសៀលថ្ងៃទី០៨តុលា២០១៦នៅមុខហាងកាហ្វេរមួយកន្លែងផ្លូវបេតុងភូមិត្រពាំងល្វាសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះហ៊ុម សុខរិន ហៅង៉ុក អាយុ២៤
ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិប៉ប្រកខាងត្បូងសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យនិង
មានស្រុកកំណើតភូមិព្រៃរំដួកឃុំបសេដ្ឋស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ។បក្សពួកកេចខ្លួនគ្រាន់តែដឹងថាឈ្មោះឆក អាយុប្រហាក់ប្រហែលគ្នា។

ដើមបណ្តឹងម្ចាស់ម៉ូតូឈ្មោះហ៊ាង ប៉ែត អាយុ២០ឆ្នាំមុខរបររត់ម៉ូតូឌុបស្នាក់នៅភូមិត្រពាំងល្វាសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។

តាមសំដីដើមបណ្តឹងបានប្រាប់ថាកាលពីយប់ថ្ងៃទី ០៦តុលា២០១៦មុនកើតហេតុខ្លួនបានចេញពីផ្ទះទៅរត់ម៉ូតូឌុបដោយម៉ូតូរបស់ខ្លួនម៉ាកឌ្រឹមសង់សេ១២៥ពណ៌ខ្មៅសេរី២០០៨ឡើងតែម២០១១ ពាក់ស្លាកលេខភ្នំពេញ1AZ-5804ខណះកំពុងអង្គុយចាំម៉ូយនៅមុខក្លិបអាវឺឡូនស្រាប់តែឃើញ
ជនសង្ស័យ២នាក់ហៅដឹកក្នុងចំណោម២នាក់នេះខ្លួនបានស្គាល់តែជនសង្ស័យខាងលើដែលជាមិត្តភ័ត្ត្រនិងគ្នាដោយអោយដឹកទៅផកលូវម៉ៃដា។

ប្រភពបានប្រាប់ទៀតថាពេលទៅដល់គោលដៅមួយសន្ទុះជនសង្ស័យទាំង២នាក់បានអោយគេដឹកទៅផ្ទះសំណាក់យីហោរលីយ៉ុងពេលនោះជនសង្ស័យដែលជាមិត្តភ័ត្របានឡើងទៅជាន់ទី១ជួលបន្ទប់ស្នាក់នៅដោយខ្លួននិងជនសង្ស័យម្នាក់ទៀតនៅអង្គុយចាំលើម៉ូតូខាងក្រោមដោយចាំយូពេកជនសង្ស័យដែលនៅខាងក្រោមជាមួយខ្លួននោះបានប្រាប់ថាបើគាត់ប្រញ៉ាប់ឡើងទៅយកលុយពីជនសង្ស័យខាងលើទៅ(ថ្លៃដឹក) ពេលនោះម្ចាស់ម៉ូតូបានឡើងទៅតាមគោលបំណងយកលុយថ្លៃម៉ូតូឌុប
ខណះដែលឡើងទៅលើចុះមកវិញបាត់ជនសង្ស័យម្នាក់ទៀតនិងម៉ូតូរវស់ខ្លួនបាត់ទៅដែល។ពេលនោះខ្លួនបានឡើងទៅជួបជនសង្ស័យវិញពេលនោះជនសង្ស័យបានប្រាប់ថាមិនបាច់ភ័យទេបន្តិចទៀតមកវិញហើយប៉ុន្តែចាំបាត់ៗមិនឃលញមកវិញហើយពេលនោះជនសង្ស័យបានកេចខ្លួនបាត់ទៀតរហូតដល់ថ្ងៃខាងលើបានជួបក៍ឃាត់ខ្លួនយកមកអោយសមត្ថកិច្ចតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានប្រាប់ថាពិតជាបានឃុបខិតគ្នាឆបោកម៉ូតូជនរងគ្រោះខាងលើពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនយកមកសាកសួរបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

img_6885

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More