បញ្ជូនខ្លួនជនសង្ស័យ០៥នាក់ទៅតុលាការក្នុងសុំនុំរឿង០៤ករណីផ្សេងគ្នា

ភ្នំពេញ:ជនសង្ស័យ០៥នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខកសាងសុំនុំរឿងបញ្ជូនទៅកាន់សាលាសំបូងរាជធានីភ្នំពេញក្នុងសុំនុំរឿង០៤ករណីផ្សេងគ្នា។កាលពីម៉ោង០៩និង៣០ព្រឹកថ្ងៃទី០៦តុលា២០១៦នេះក្រោយពីឃាត់ខ្លួនយកមកសាកសួររួចមក។

សមត្ថកិច្ចបានប្រាប់ថាជនសង្ស័យដែលបញ្ជូនទៅព្រឹកនេះមាន០៥នាក់ក្នុងសុំនុំរឿង០៤ករណី

-ទី១ ពាក់ព័ន្ធលួចទូរស័ព្ទដៃ០១នាក់
-ទី២ពាក់ព័ន្ធហឹង្សារ០១នាក់
-ទី៣ពាក់ព័ន្ធលួចTV.០១នាក់
-ទី៤ពាក់ព័ន្ធប៉ុនប៉ងលួច០២នាក់

លោក ម៉ក់ ហុង អធិការខណ្ឌបានមានប្រសាសថាដោយមានបទបញ្ជារពីលោកអគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញនិងដោយមានការសំរបសំរួលពីលោកសេង ហៀង ព្រះរាជ អាជ្ញរងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបានបញ្ជាមកលោកអោយចុះសហការណ៍និងបង្ក្រាបក្នុងមូលដ្ឋានទើបលោកដឹកនាំកំលាំងដោយសហការណ៍ជាមួយកម្លាំងតាមបណ្តាលប៉ុស្តិ៍ទាំង៤ក្នុងមូលដ្ឋានចុះមកបង្ក្រាបអោយដូចភ្លៀងរលឹមក្នុងនោះឃាត់ខ្លួនក្រុមជនសង្ស័យខាងលើនេះតែម្តង។

គួររំលឹកថាជនសង្ស័យទាំង០៥នាក់ខាងលើនេះត្រូវបានឃាត់ខ្លួនជាបន្តរបន្ទាប់ក្នុងសង្កាត់ទាំង០៤របស់ ខណ្ឌសែនសុខក្រោយពីធ្វើការសាកសួរចប់ក៍បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកនេះ។

eae6745f-5258-4d28-8d24-404216022f75

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More