ស្នងការដ្ឋានខេត្តព្រៃវែង បើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីនីតិវិធីក្នុង ពេលប្រឡងប្រជែងជ្រើសរើសឲ្យចូលបម្រើការងារ
ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០១៦នៅសាលប្រជុំស្នងការដ្ឋាន បានបើកកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំ លេខ ០៨៦ សណន របស់ក្រសួងមហាផ្ទៃស្តីពីនីតិវិធីក្នុង ពេលប្រឡង ប្រជែងជ្រើសរើសឲ្យចូលបម្រើការងារ ក្នុងក្របខ័ណ្ឌមន្រុនគរបាលជាតិ ឆ្នាំ ២០១៦ ពិធីស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ ស្រេង ជា ស្នងការ ។មានវត្តមានក្នុងពេលនេះដែរ លោក លោកស្រីស្នងការរង នាយរងការិយាល័យកណ្តាល នាយការិយាល័យជំនាញដែលជាអនុគណៈកម្មការរៀបចំ ការប្រឡង សរុបចំនួន ១៤០ នាក់ ។ បន្ទាប់មកលោកវរសេនីយ៍ឯក ផល អឿន នាយការិយាល័យបុគ្គលិក បានផ្សព្វផ្សាយសេចក្តីណែនាំ លេខ ០៨៦ សណន របស់ក្រសួងមហាផ្ទែ ស្តីពីនីតិវិធីក្នុង ពេលប្រឡង ប្រជែងជ្រើសរើសឲ្យចូលបម្រើការងារ ក្នុងក្របខ័ណ្ឌមន្រុនគរបាលជាតិ ឆ្នាំ ២០១៦ក្នុងនោះលោកបានណែនាំដល់មន្រ្តីដែលមានទទួនាទី ដូចជា ក្រុម អនុរក្ស ,ក្រុមត្រួតពិនិត្យតាមអាគារ ក្រុមរៀបចំឯកសាររដ្ឋបាល ក្រុមទទួល និងវេចខ្ចប់ ក្រុមសុខាភិបាល និងក្រុមសន្តិសុខ ត្រូវដឹកនាំគ្រប់គ្រងការប្រឡងគ្រប់ផ្នែក និងត្រៀមដោះស្រាយបញ្ហាផ្សេងៗដែលអាចកើតឡើង ជាយថាហេតុនៅក្នុងមណ្ឌលប្រឡង ។
ត្រូវទទួលខុសត្រូវចំពោះមុខគណៈកម្មការកណ្តាល ក្នុងការរៀបចំការប្រឡងប្រជែងជ្រើសរើស ទាំងផ្នែកបច្ចេក ទេស និង រដ្ឋបាល ។ ត្រូវសហការជាមួយអនុគណៈកម្មការរៀបចំការ ប្រឡងប្រជែងជ្រើសរើសថ្នាក់ខេត្តលើកិច្ចដំណើរការប្រឡង៕
}