ដក​កាំ​ភ្លើង​ភ្ជង់​រំដោះ​អ្នក​ទោសខណៈចូល​សួរ​សុខ​ទុក្ខ​នៅ​មណ្ឌល​កែ​ប្រែ​

ភ្នំពេញ៖បុរសម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ប្រដេញបង្ក្រាបតាមចាប់ខ្លួនបាន

រួមជាមួយនារីម្នាក់ផងដែរបន្ទាប់ពីមានក្រុមជនដៃដល់គ្នា៤នាក់ ប្រើល្បិចចូលទៅសាកសួរសុខទុក្ខ នារីម្នាក់នៅមណ្ឌលកែប្រែស្រែជម្រៅហើយធ្វើសកម្មភាពដកកាំភ្លើងភ្ជង់ កងសន្តិសុខ ប្រចាំមណ្ឌលរួចឡើងជិះម៉ូតូរត់គេចខ្លួន បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៦ ស្ថិតនៅមណ្ឌលកែប្រែ ក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនដៃដល់ម្នាក់ ដែលកម្លាំងនគរបាល ប្រដេញបង្ក្រាបតាមចាប់ខ្លួនបាន មានឈ្មោះអ៊ូរតនាភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក។ចំណែកនារី ដែល ក្រុមជនដៃដល់ បន្លំខ្លួនចូលទៅរំដោះនោះមានឈ្មោះ អូ៊ ស្រីណុច អាយុ២៤ឆ្នាំ មុខរបរ នារីបម្រើការនៅរង្សាល ទន្លេសាប ត្រូវបានប្អូនបង្កើតរបស់ ឈ្មោះ អូ៊ រតនា ។ និងជនដៃដល់ម្នាក់ទៀតជាបក្ខពួក ដែលរត់គេចខ្លួនបាត់មានឈ្មោះ សុធារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវជាសង្សារ របស់ឈ្មោះ អ៊ូស្រីណុច មានទីលំនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
កងកម្លាំងសន្តិសុខ យាមមណ្ឌល អប់រំកែប្រែ ខាងលើបានឲ្យដឹងថា នារីឈ្មោះ អ៊ូ ស្រីណុចត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញ ចាប់ឃាត់ខ្លួន កាលពីថ្ថៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ ដោយពាក់ព័ន្ធទៅនឹងគ្រឿងញៀន ហើយសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅមណ្ឌលអប់រំកែប្រែ ស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ប្រភពបន្តទៀតថា នៅវេលាម៉ោងខាងលើ មានក្រុមជនដៃដល់ចំនួន៤នាក់ ជិះមូ៉តូ២គ្រឿង មួយគ្រឿងម៉ាកវ៏វ៉ា ពាក់ស្លាកលេខ ព្រះសីហនុ 1B- 6775 ចំណែកម៉ូតូមួយគ្រឿងម៉ាកស្មាស់ មិនចាំស្លាកលេខ បាននាំគ្នាប្រើល្បិចចូលទៅសាកសួរសុខទុក្ខនារី ខាងលើដែលជាប់ឃុំនៅមណ្ឌលកែប្រែ ជនដៃដល់២នាក់ ចូលទៅក្នុង និង២នាក់ទៀត ចាំនៅខាងក្រៅ ស្រាប់តែមានជនដៃដល់ម្នាក់ដកកាំភ្លើងខ្លី ប្រើហ្គាស ភ្ជង់ទៅលើសន្តិសុខ គម្រាមបាញ់ ហើយចាប់អូសនារីខាងលើ រត់ផ្លោះរបងចេញក្រៅ ឡើងជិះមូ៉តូវីវ៉ា គ្នា៣នាក់ ដោយឈ្មោះ អ៊ូរតនា ជាអ្នកបើកបរ ចំណែកឈ្មោះ សុធារ៉ា អង្គុយឱបសង្សារពីក្រោយ ព្យាយាមបើកមូ៉តូរត់គេច ។
អាជ្ញាធរ សមត្ថកិច្ច ផ្អើលប៉ូលិសទូទាំងខណ្ឌពោធិ៍សែនជ័យ ប្រកាសតាមវិទ្យុទាក់ទង ប្រដេញតាមស្ទាក់ចាប់ ដេញរហូតដល់ មុខមជ្ឈមណ្ឌលអេតវ៉ូត ផ្លូវសហព័ន្ធរុស្សី ត្រង់ការដ្ឋានសំណង់ថ្មី ក្រុម១ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កម្លាំងនគរបាលដេញតាមទាន់ ផ្ទុះអាវុធចំនួន៤គ្រាប់ធ្វើឲ្យជនដៃដល់ ភិតភ័យ ផ្តួលម៉ូតូវីវ៉ាចុះរត់គេច ត្រូវបានកម្លាំងតាមដេញចាប់បាន២នាក់បងប្អូន ចំណែកបុរសជាគូរសង្សារ ព្យាយាមរត់គេចខ្លួនបាត់ស្រមោល ។
ជនដៃដល់ម្នាក់ និងចំណាប់ខ្មាំង ជានារីខាងលើ ក្រោយពីចាប់ឃាត់ខ្លួនបាន នាំទៅសាកសួរនៅ អធិការដ្ឋានខណ្ឌពោធិ៍សែនឃ័យ រងចាំសម្រេចប្រគល់ជូនទៅខាងមណ្ឌអប់រំកែប្រែវិញ ៕

img_5373 img_5374 img_5375 img_5381 img_5383

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More