សន្តិសុខសណ្តាប់ធ្នាប់ខណ្ឌពោធិ៍សែនជ័យ ទទួលបានការលើកទឹកចិត្តពី លោក ហែម ដារិទ្ធិ ២ថ្ងៃផ្ទួនគ្នា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ

ភ្នំពេញ៖ នាល្ងាចថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៦នេះ លោក ហែម ដារិទ្ធិអភិបាលខណ្ឌពោធិ៍សែនជ័យបានធ្វើការសំណេះសំណាលជាមួយក្រុមសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ និងកំលាំងបង្ការ និងពន្លត់អគ្គីភ័យ ដែលឈរជើងក្នុងខណ្ឌពោធិសែនជ័យក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ នាឱកាសនោះលោកអភិបាល ក៏បាន ឧបត្ថម្ភថវិកាចំនួន១០ម៉ឺនរៀល និងអង្កមួយបេ២៥Kg ក្នុងម្នាក់ៗ សរុបចំនួន៥០នាក់។ ដោយឡែក កំលាំងបង្ការ និងពន្លត់អគ្គីភ័យចំនួន១៦នាក់ក្នុងម្នាក់ៗទទួលបាន៦ម៉ឺនរៀលផងដែរ។

លោក ហែម ដារិទ្ធិ បានបញ្ជាក់ប្រាប់ TNN ថាថវិការឧបត្ថមដល់សន្តិសុខសណ្តាប់ធ្នាប់ និង កំលាំងបង្ការ ពន្លត់អគ្គីភ័យនេះ គឺបានមកពីការផាករថយន្តធំៗកាលពីកន្លងទៅ។ ជាការលើកទឹកចិត្ត ដែលពួកគាត់ បានលះបង់អស់ទាំងកម្លាំងកាយចិត្តជួយសម្រួលចរាចរណ៍ រៀបចំសណ្តាប់ធ្នាប់ តាមផ្លូវសារធារណៈ ឬវត្តអារាម និងជួយការងារសង្គមជាច្រើនទៀតនោះ លោកក៍បានផ្តល់ជាថវិកា អង្ករ និងភេសជ្ជៈមួយ ចំនួនបន្ថែមលើបៀវត្តន៍ប្រចាំខែក្នុងឪកាសបុណ្យជាតិផ្សេងផងៗដែរ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី ២៧ ខែកញ្ញា ២០១៦ សន្តិសុខសណ្តាប់ធ្នាប់ខណ្ឌពោធិ៍សែនជ័យទាំងអស់ ទទួលបានការលើទឹកចិត្តពីលោក ហែម ដារិទ្ធិ នូវថវិកា ១០ម៉ឺនរៀល អង្ករ មួយការ៉ុង ស្មើរនិង២៥គីឡូម្តង ហើយ។ ដោយឡែក មន្រ្តីគ្រប់ជំនាញចំណុះអោយសាលាខណ្ឌ និងក្រុមកីឡាករបាត់ទាត់ជាង២០០នាក់ ក៍ទទួលបានដូចគ្នាផងដែរ។

3a54b300-6879-44d2-81f0-699fcda048fd6c7ffb3c-efa1-4d51-bd37-baaba36b83307ca4480f-5021-4b28-99d8-547077add1bc image image image image image imagedocument.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More