យកម៉ូតូមិត្តភក្តិទៅបញ្ជាំ៤ថ្ងៃ ជួបមុខប្រាប់សមត្ថកិច្ចទឹកថ្លាអោយឃាត់ខ្លួន

ភ្នំពេញ៖ យុវជនម្នាក់ធ្វើសកម្មភាពលួចម៉ូតូមិត្តភ័ត្ត្រយកទៅបញ្ចាំបានលុយគេចខ្លួនបាន៤ថ្ងៃត្រូវបានម្ចាស់ម៉ូតូឃើញឃាត់យកមកអោយសមត្ថកិច្ចសាកសួរតែម្តង។

ករណីនេះបានឃាត់ខ្លួនកាលពីម៉ោង១៩និង០០នាទីនៅមុខមន្ទីពេទ្យព្រះកុសុមះផ្លូវ២៧១ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះជួន គា អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។និងមានស្រុកកំណើតភូមិទួលសំបូរសង្កាត់ព្រៃវែងខណ្ឌដង្កោ។

ថើមបណ្តឹងជាម្ចាស់ម៉ូតូឈ្មោះថោង ចាន់ណារ៉ាអាយុ១៨ឆ្នាំមុខរបរសន្តិសុខស្នាក់នៅភូមិ ត្រយឹងឃុំត្រយឹងស្រុកអង្គស្នួលខេត្តកណ្តាល។

តាមសំដីដើមបណ្តឹងបានប្រាប់សមត្ថកិច្ចថាកាលពីរសៀលថ្ងៃទី២០កញ្ញា២០១៦ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនម៉ាកMSX ពណ៌សលាយខ្មៅមិនទាន់មានស្លាកលេខបានឌុបជនសង្ស័យដែលជាមិត្តភ័ត្ត្រទៅលេងផ្ទះសង្សាររបស់ខ្លួននៅភូមិជ្រៃកោងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។

ប្រភពបានប្រាប់ទៀតថាខណះដែលខ្លួនជាប់រវល់ចូលបន្ទប់ទឹកពេលដែលចេញមកវិញស្រាប់តែបាត់ជនសង្ស័យដែលជាមិត្តភ័ត្ត្រហើយក៍បាត់ម៉ូតូរបស់ខ្លួនដែលពេលនោះគាត់បានព្យាយាមខលទៅមិត្តភ័ត្ត្រខាងលើតែខលមិនចូលហើយខ្លួនបានព្យាយាមដើររករហូតដល់ថ្ងៃខាងលើបានឃើញជនសង្ស័យនៅមុខមន្ទីពេទ្យព្រះកុសុមះក៍ឃាត់ខ្លួនយកមកអោយសមត្ថកិច្ចតែម្តង។

ប្រភពពីសមត្ថកិច្ចបានប្រាប់ថាករណីខាងលើនេះគឺចុងក្រោយដើមបណ្តឹងឈប់ប្តឹងវិញហើយបានព្រមព្រៀងគ្នាអោយជនសង្ស័យខាងលើជូនទៅលោះម៉ូតូរបស់ខ្លួនវិញដែលជនសង្ស័យយកទៅបញ្ចាំនៅម្តុំឃ្លាំងរំសេវក្នុងតំម្លៃ ២០០ដុល្លា។

424f21a6-6ddb-496a-ba5c-c0faf9860464document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More