ឥទ្ធិពលសុរា ធ្វើឲ្យបុរស២នាក់ស្លាប់ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរ៉ឺម៉ក

តាកែវ៖ ដោយសារតែឥទ្ធិពលនៃគ្រឿងស្រវឹងបានធ្វើឲ្យបុរស់២នាក់ស្លាប់ភ្លាមមួយរំពិច ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បើកម៉ូតូទៅបុកនឹងរ៉ឺម៉កម៉ូតូដឹកកម្មករ បណ្តាលឲ្យស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៨:៣០នាទី ថ្ងៃ២៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិព្រៃដកពង ឃំុសំបួរ ស្រុកទ្រាំង ខេត្តតាកែវ រវាងម៉ូតូDream C125 ពណ៍ខ្មៅ សេរីឆ្នាំ2015 បើកបរដោយយុវជន២នាក់ស្ថិតក្នុងស្ថានភាពស្រវឹង បើកបរយ៉ាងលឿន ក្នុងទិសដៅពីកើតទៅលិចក៍បានជ្រុលទៅបុកនឹងរ៉ឺម៉ក ដែលបើកច្រាសទិសគ្នាពីលិចទៅកើត ចំពីចំហៀងខាងឆ្វេង បណ្តាលឲ្យស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ។

បើតាមសម្តីលោកញ៉ែម ឈន អធិការរងនគរបាលស្រុកទ្រាំងទទួលបន្ទុកផ្នែកចរាចរណ៍បានប្រាប់ឲ្យដឹងថាជនរងគ្រោះដែលបានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ។១.ឈ្មោះឃួន កក្កដា ភេទប្រុសអាយុ ២៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិពក ឃំុសំបួរ ស្រុកទ្រាំង ខេត្តតាកែវ បើកម៉ូតូម៉ាកdream.C១២៥ ពណ៍ខ្មៅ សេរ៉ីឆ្នាំ២០១៥ ពាក់ស្លាកលេខតាកែវ 1J-9004 និងទី២ឈ្មោះហ៊ ហៃ ភេទប្រុស អាយុ២៥ឆ្នាំរស់នៅភូមិ ឃំុ ជាមួយគ្នា ជានាក់ជិះពីក្រោយ បានស្លាប់ទាំងពីរនៅនឹងកន្លែងកើតហេតុ។ ចំណែកម្ចាស់រ៉ឺម៉កម៉ូតូត្រូវបានគេស្គាល់ថាឈ្មោះកិ វី មុខរបរបើករ៉ឺម៉កដឹកកម្មករ ក្រោយពេលកើតហេតុបានដាក់មេប្រូចគេចខ្លួនបាត់។

ក្រោយពេលសមត្ថកិច្ចជំនាញធ្វើការវាស់វែងរួច ក៍បានប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូនឹងរ៉ឺម៉កសមត្ថកិច្ចយកទៅរក្សារទុកនៅអធិការដ្ថាននគរបាលស្រុកទ្រាំងដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕ដោយ៖សុខន៕

img-20160924-wa0007img-20160924-wa0009 img-20160924-wa0008 img-20160924-wa0006document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More