បាត់ម៉ូតូទាំងព្រឹក​ ខណៈនិយាយគ្នាលេងជាមួយព្រះសង្ឃនៅវត្តឬស្សីសាញ់ ក្នុងសង្កាត់ព្រៃស ត្រូវលោកចោរលួចទៅ

ភ្នំពេញៈ ជនរងគ្រោះម្នាក់បានត្រឹមតែមកដាក់ពាក្យបណ្តឹងតែប៉ុណ្ណោះ នៅប៉ុស្ដិ៍នគរបាលព្រៃស ដើម្បីអោយជួយអន្ដរាគមន៏ គ្រាដែលម៉ូតូសង់សេ១២៥ឆ្នាំ២០១៦មួយគ្រឿងរបស់ខ្លួន ត្រូវបានលោកចោរកាច់កជិះយកទៅបាត់ដោយសុវត្ថិភាពខណៈម្ចាស់រូបនោះកំពុងអង្គុយនិយាយគ្នាលេងជាមួយព្រះសង្ឃក្នុងវត្តឬស្សីសាញ់។ ហេតុការណ៍នះកើតឡើងកាលពីវេលាម៉ោង១០និង ០០នាទីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

ជនរងគ្រោះឈ្មោះ ឈូ សុភ័ក ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ បើតាមការរៀបរាប់របស់ជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុខ្លួនបានជិះម៉ូតូម៉ាក សេ១២៥ សេរីឆ្នាំ ២០១៦ ដោយពាក់ស្លាកលេខភ្នំពេញ 1FX-4025 ចេញពីស្ទឹងមានជ័យ មកលេងមិត្តភក្កិដែលរស់នៅជាមួយលោកក្នុងវត្ត ឬស្សីសាញ់នេះ ខណៈដែលមកដល់ខ្លួនបានទុកម៉ូតូនៅរោងដាក់រថយន្ដចំងាយប្រមាណជា ១៥ ម៉ែត្រពីកុដ្ឋដែលខ្លួនបានអង្គុយនិយគ្នាលេង ដោយបានក្រឡេកមើលម៉ូតូជាច្រើនលើកច្រើនសារ តែវាមិនអី លុះអង្គុយនិយាយគ្នាភ្លេចខ្លួនបន្ដិច ស្រាប់តែលឺសម្លេងម៉ូតូពេលក្រមើលស្រាប់តែឃើញជនសង្ស័យ២នាក់ ជិះចេញទៅបាត់ឆ្ងាយដោយដោយតាមមិនទាន់ ។ដោយ៖ អាត ចន្ធូ

https://youtu.be/YTfJi-v5sigd.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More