ស្លឹក ញ ជួយព្យាបាលជម្ងឺខ្សោយតម្រងនោម

ការខ្សោយតម្រងនោម គឺជាការបាត់បង់សមត្ថភាពរបស់តម្រងនោមភ្លាមៗក្នុងការបញ្ចេញទឹកនោម និងអំបិល ព្រមទាំងកាកសំណល់ជាតិពុលផ្សេងៗពីក្នុងឈាម។ វាធ្វើឲ្យអ្នកជំងឺពិសាបាយមិនបាន ធុំក្លិនមាត់ ក្អួតចង្អោរ ស្រកទម្ងន់ កើតទឹកនោមផ្ទែម ហើមសាច់និងការលើសសម្ពាធឈាមធ្ងន់ធ្ងរ និងហើមសួតដែលជាសញ្ញាត្រូវព្យាបាលបន្ទាន់។ ការព្យាបាលត្រូវលាងឈាមហើយការលាងឈាមនេះគឺលាងជាតិពុលចេញពីក្នុងឈាមនិងយកជាតិទឹកខ្លះចេញពីក្នុងខ្លួនអ្នកជំងឺ។

* វិធីជួយព្យាបាលគឺ៖
– ស្លឹកញ៤០សន្លឹក (យកស្លឹកខ្ចីល្មម) និងទឹកស្អាត១លីត្រ
– យកវាទៅហាលនឹងខ្យល់ឲ្យស្ងួតបន្តិច ព្រោះវាធ្វើឲ្យស្លឹកដែលហាលស្ងួតនោះមានប្រសិទ្ធិភាពថ្នាំកាន់តែប្រសើរឡើងថែមទៀត កុំយកស្លឹកវាទៅហាលនឹងកំដៅថ្ងៃ ឬកំដៅក្នុងចង្ក្រាន្តអគ្គីសនី ពីព្រោះកំដៅខ្លាំងពេកវាធ្វើឲ្យបាត់បង់មេថ្នាំ និងប្រសិទ្ធិភាពរបស់វា។
– ដាក់ដាំទឹក១លីត្រឲ្យពុះ រួចដាក់ស្លឹកញចូល និងបន្ថយភ្លើង រួចរំងាស់រយៈពេល៥-១០នាទី។
– ទុកវាឲ្យត្រជាក់សិនចាំផឹក តែនេះមានប្រសិទ្ធិភាពត្រឹមរយៈពេល៧-៨ម៉ោង ហើយអាចក្លាសេបានសម្រាប់ផឹកបានតែមួយថ្ងៃទេ។
– ត្រូវផឹកទឹកនេះ ៣ដងក្នុងមួយថ្ងៃ ម្តង១កែវមុនពេលបាយ រយៈពេល៣ខែ មិនត្រូវខកខាននោះទេ តែនេះងាយស្រូបយកនៅពេលក្រពះទទេ។
– ក្រោយផឹកបាន៣០ថ្ងៃត្រូវទៅឲ្យគ្រូពេទ្យពិនិត្យថា
តើជម្ងឺបានធូរស្រាល ឬអត់ ហើយប្រសិនបើរោគសញ្ញានៅមាន
ត្រូវនៅបន្តផឹកដដែលរហូតបាន៣ខែ ត្រូវទៅពិនិត្យម្តងទៀត និងត្រូវបន្តផឹកដើម្បីឲ្យប្រាកដថាគ្មានរោគសញ្ញាណាមួយនៅសល់។
អត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ bongrean.com
> អ្នកទាំងអស់គ្នាអាចស្វែងរកអត្ថបទស្តីអំពីកសិកម្ម និងសុខភាពផ្សេងៗនៅក្នុងវេបសាយ sophalleth.blogspot.com បានផងដែរ

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More