សមត្ថកិច្ចខណ្ឌសែនសុខបញ្ជូនខ្លួនជនសង្ស័យ២១នាក់ស្រីម្នាក់ទៅតុលាការក្នុងសុំនុំរឿង៤ករណីផ្សេងគ្នា
ភ្នំពេញ៖ ជនសង្ស័យ២១នាក់ស្រីម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខកសាងសុំនុំរឿងបញ្ជូនទៅកាន់សាលាសំបូងរាជធានីភ្នំពេញក្នុងសុំនុំរឿង០៤ករណីផ្សេងគ្នា។
កាលពីម៉ោង០៨និង៣០ព្រឹកថ្ងៃទី១៥កញ្ញា២០១៦នេះក្រោយពីឃាត់ខ្លួនយកមកសាកសួររួចមក។
សមត្ថកិច្ចបានប្រាប់ថាជនសង្ស័យដែលបញ្ជូនទៅព្រឹកនេះមាន២១នាក់ក្នុងសុំនុំរឿង០៤ករណី
ទី១ ពាក់ព័ន្ធរក្សាទុកកាំបិតឆ្នៃ(ដាវ)០១នាក់
ទី២ពាក់ព័ន្ធឆបោក០១នាក់(ស្រី)
ទី៣ពាក់ព័ន្ធរក្សាទុកអាវុធ(ស្នាប់ដៃ)០៣នាក់
ទី៤ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន១៦នាក់
លោក ម៉ក់ ហុង អធិការខណ្ឌបានមានប្រសាសថាដោយមានបទបញ្ជារពីលោកអគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញនិងដោយមានការសំរបសំរួលពីលោក ចែរ សុង ព្រះរាជ អាជ្ញរងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបានបញ្ជាមកលោកអោយចុះសហការណ៍និងបង្ក្រាបក្នុងមូលដ្ឋានទើបលោកដឹកនាំកំលាំងដោយសហការណ៍ជាមួយកម្លាំងតាមបណ្តាលប៉ុស្តិ៍ទាំង៤ក្នុងមូលដ្ឋានចុះមកបង្ក្រាបអោយដូចភ្លៀងរលឹមក្នុងនោះឃាត់ខ្លួនក្រុមជនសង្ស័យខាងលើនេះតែម្តង។
គួររំលឹកថាជនសង្ស័យទាំង២១នាក់ខាងលើនេះត្រូវបានឃាត់ខ្លួនជាបន្តរបន្ទាប់ក្នុងសង្កាត់ទាំង០៤របស់ ខណ្ឌសែនសុខក្រោយពីធ្វើការសាកសួរចប់ក៍បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកនេះ។