សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក ពាក់ព័ន្ធករណីលួច

ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក ០៣នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែធ្វើការឃាត់ខ្លួន ក្រោយ

ពីពួកគេទាំងនោះ ធ្វើសកម្មភាពឆក់កាបូប កាលពីវេលាម៉ោង ៧និង០០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ៧០ កែងផ្លូវរថភ្លើង ក្រុម៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះ មានឈ្មោះ ស្នា ភ័ក្រ ហៅ ភ័ក្រ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ផ្លូវរថភ្លើង ក្រុម៩ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ជាង ធឿន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធា មានទីលំនៅផ្ទះលេខ៩B ផ្លូវលំ ក្រុម៦ ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សំភារៈដែលត្រូវបានចោរឆក់នោះ កាបូបពណ៌ទឹកក្រូច នៅក្នងនោះមាន ទូរស័ព្ទដៃមួយគ្រឿង ម៉ាក Iphone 5 ពណ៌ទឹកដោះគោ និងប្រាក់ចំនួន ៣០០០០ម៉ឺនរៀល។

លោក ហ៊ុន ហ៊ាន នាយប៉ុស្តិ៍នគរបាលទួលសង្កែបានឲ្យដឹងថា នៅមុនពេលកើតហេតុ យប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ៧និង០០នាទី ជនរងគ្រោះបានជិះម៉ូតូទៅយកប្រពន្ធរបស់ខ្លួន ដែលមកពីស្រុកឧដ្តុង ខេត្តកំពង់ស្ពឺ ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ហើយកំពុងតែឈរចាំនៅក្រោមស្ពានជ្រោយចង្វារ ពេលដែលជនរងគ្រោះបានទៅដល់ក្រោមស្ពានជ្រោយចង្វារ ក៏បានឌុបប្រពន្ធរបស់ខ្លួន គោលបំណងទៅផ្ទះនៅឯសង្កាត់ចោមចៅ ក៏បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៧០ ខណៈពេលជិះដល់ចំណុចផ្លូវរថភ្លើង ក៏ស្ទះចរាចរតែម្តង ។ ភ្លាមៗនោះ ស្រាប់តែមានជនសង្ស័យចំនួន ០៣នាក់ បានជិះមកជិត រួចធ្វើសកម្មភាពឆក់យកកាបូបពីដៃប្រពន្ធខ្លូន ក្រោយមកជនរងគ្រោះបានដេញតាមក្រុមចោរឆក់ទាំងនោះ តែដេញមិនទាន់ ហើយជនរងគ្រោះទាំង ០២នាក់ប្តីប្រពន្ធ បានស្គាល់មុខសង្ស័យទាំងនោះហើយ រួចក៏បានឌុបប្រពន្ធទៅផ្ទះវិញ ។

លុះព្រឹកថ្ងៃទី១២ ខែឆ្នាំដដែល វេលាម៉ោង ១០និង០០នាទី ជនរងគ្រោះទាំង ០២នាក់ប្តីប្រពន្ធ ក៏បានជិះម៉ូតូមកចំណុចផ្លូវរថភ្លើង ដែលក្រុមចោរទាំងនោះធ្វើសកម្មភាពឆក់កាបូបកាលពីយប់ ហើយបានដើររកនៅទីនោះ ស្រាប់តែបានប្រទះ ឃើញជនសង្ស័យម្នាក់ រួចបានស្រែកថា ចោរៗ ភ្លាមៗនោះ ប្រជាពលរដ្ឋបាននាំគ្នាធ្វើការដេញតាម ខណៈពេលនោះ ក៏ត្រូវបានជួបជាមួយនឹងកម្លាំងសមត្ថកិច្ចល្បាតរបស់ប៉ុស្តិ៍ទួលសង្កែ បានជួយអន្តរាគមន៍ចាប់បានភ្លាមៗ ហើយក៏នាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ ដើម្បីធ្វើការសាកសួរ។ ក្រោយមក ជនរងគ្រោះទាំង ០២នាក់ប្តីប្រពន្ធ បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ ដើម្បីអោយសមត្ថកិច្ចអនុវត្តតាមច្បាប់។

បើតាមការឆ្លើយសារភាពរបស់ជនសង្ស័យខាងលើ បានសារថា ខ្លួននិងបក្សពួកចំនួន ០២នាក់ទៀត ពិតជាបានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីខាងលើពិតប្រាកដមែន ដោយឈ្មោះ ហៅ (កែវ) ភេទប្រុស ប្រហែលអាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅ មិនពិតប្រាកដ (បានរត់គេចខ្លួន) និងបក្សពួកម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណ (បានរត់គេចខ្លួន)។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធីច្បាប់៕ដោយ៖ ស៊ុនតិច

img-20160912-wa0097 img-20160912-wa0095 img-20160912-wa0093} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More