ជនសង្សយ៣នាក់ជាប់ពាក់ព័ន្ធនិងការប្រើប្រាស់គ្រឿងញៀនត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ចាម៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦វេលាម៉ោង១០និង៣០នាទីព្រឹក កម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលអូរស្វាយ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀមចុះល្បាតក្នុងភូមិសាស្ត្រឃុំអូរស្វាយ ស្រុកកំពង់សៀម បានប្រទះឃើញជនសង្ស័យចំនួន០៣នាក់ ជក់គ្រឿងញៀន នៅក្នុងកាប៊ីនឡាន នៅចំណុចត្រពាំងឈួក ស្ថិតក្នុងភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម 

១.ឈ្មោះ គុណ គឹមថៃ ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិជប់ ឃូជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
២.ឈ្មោះ ចាប ពិសិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
៣.ឈ្មោះ យ៉េន វិច្ឆិកា ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិវីកណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
សមត្ថកិច្ចរឹបអូសបានវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន០២កញ្ចប់តូចឧបករណ៍សម្រាប់សេពគ្រឿងញៀន០១សម្រាប់ ទូរស័ព្ទចំនួន០៤គ្រឿង ម៉ាកចុចពិល០១គ្រឿង ម៉ាកចុចពិលស៊ីពីរ០១គ្រឿង ម៉ាកវីហ្វូនពណ៌ស០១គ្រឿង ម៉ាកខេមហ្វូន០១គ្រឿងនិង រថយន្តម៉ាកហ៊ីយ៉ានដាយពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-0134។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនរួមជាមួយវត្ថុតាងពាក់ព័ន្ធ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ចាម ចាត់ការតាមនីតិវិធីច្បាប់ ៕

14330026_683949495094089_5382629787869002134_n 14355658_683949518427420_3050501147375154816_n

 

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More