អាណាព្យាបាលទាំងអស់គួរប្រយ័ត្ន! សូម្បីតែនៅទីតាំងហ្គេមអនឡាញ(Internet)ក៍មានការចរាចរ គ្រឿងញៀនដែរ!

ភ្នំពេញ៖ Internet បង្កប់ល្បែងភ្នាល់បាល់មួយកន្លែង ត្រូវកម្លាំងអធិការដ្ឋានខណ្ឌឬស្សីកែវ សហការជាមួយប្រជាការពារសង្កាត់ឬស្សីកែវចុះបង្ក្រាបកាលពីរសៀលថ្ងៃទី11 ខែកញ្ញា ឆ្នាំ2016 តាមបណ្ដោយ ផ្លូវលេខ907 ស្ថិតក្នុងសង្កាត់ ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្នុងនោះ ការឃាត់អ្នកលេងនិង មេការមើលការខុសត្រូវសរុបចំនួន7នាក់ផងដែរ។
បន្ទាប់ពីសមត្ថកិច្ចឆែកឆេទីតាំងខាងលើនេះបានរកឃើញឧបករណ៍ប្រើប្រាសគ្រឿងញៀនមួយចំនួនទៀតផងដែរ។
ក្រោយការបង្ក្រាបទីតាំងហ្គេមអនឡាញបង្កប់ល្បែងភ្នាល់ រួមទាំងលក់ថ្នាំញៀនផងនោះ អាចសម្គាល់ ឃើញថា ថ្នាំញៀនជ្រាបស្ទើគ្រប់សសៃអស់ហើយ។ នេះជាសារមួយផ្ញើរជូនអាណាព្យាបាលដែលមាន បុត្រាបុត្រី សូមមេត្តាប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះកន្លងមកខ្លះស្លៀកពាក់ឯកសណ្ឋានជាសិស្ស ចេញពីផ្ទះ ប្រាប់ថាទៅរៀន តែមានខ្លះមកសម្ងំតែក្នុងទីតាំងហ្គេមអនឡាញ២៤ម៉ោង បុត្រាបុត្រីលោកអ្នកនិងប្រឈម និងបញ្ហាជាក់ជាមិនខាន ព្រោះទីតាំងបែបនេះជាបណ្តុំល្បែងភ្នាល់គ្រប់ប្រភេទ រួមទាំងការប្រើប្រាស់គ្រឿង ញៀនផងដែរ។
ប្រជាពលរដ្ឋលោកឆ្ងល់ថា តើហេតុអ្វីបានជាអាជ្ញាធរគ្រប់លំដាប់ជាន់ថ្នាក់មិនអើពើជុំបញ្ហាទីតាំងហ្គេម អនឡាញ 8888,888, BET,555, 55, NET, ២៤ម៉ោងដែលកំពុងដាក់អោយដំណើរការទាំងយប់ទាំង ថ្ងៃ បង្អួតនៅតាមដងផ្លូវសំខាន់នានាក្នុងបណ្តាខណ្ឌទាំង១២ រីហ្គេមបាញ់ត្រីនៅតាមបណ្តាផ្សារទំនើបនានា ក៍គ្មានឃើញអស់លោកណាបង្ក្រាបដែរ។ អភិបាលខណ្ឌខ្លះបានបង្ហើបប្រាប់សារព័ត៌មានយើងថា បង្ក្រាប ម្តេចនិងបានអស់លោកថ្នាក់លើ ជាអ្នកចេញលិខិតអនុញ្ញាតហ្នឹង! ចឹងមានន័យថា ថ្នាក់លើស៊ីញ៉េយក លុយពីម្ចាស់អាជីវកម្មជាថ្នូរនិងការបើបនល្បែងបំផ្លាញសង្គម? ខាងក្រោមអ្នកចាប់ ខាងលើអ្នកលែង និង បន្តអាជ្ញាប័ណ្ណបើកដំណើរការវិញ តើវប្បធម៌នេះពេលណាទើបបញ្ចប់?
ប្រហែលជាអស់លោកភ្លេច ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថ្លែងកាលពីថ្ងៃទីថ្ងៃទី២០មិថុនា ឆ្នាំ ២០១៦ ថា៖ “សូមធ្វើជាមន្ត្រីជើង២កុំធ្វើមន្ត្រីជើង១០នឹងមន្ត្រីគ្រាប់ល្ពៅ” មន្ត្រីជើង២ មានការទទួល ខុសត្រូវ និងចេះចុះជួយដោះស្រាយប្រជាពលរដ្ឋប្រកបដោយការទទួលខុសនិងត្រូវ និងចេះធ្វើការរួមគ្នា ជាក្រុម។ កុំប៉ែងជើងគ្នានិងកុំក្តិចត្រួយ បើមានមន្ត្រីណាមានសមត្ថភាពពិតប្រាកដគឺយើងរុញឡើង។ ហើយចំពោះមន្ត្រីដែលបានធ្វើធំហើយក៏មិនត្រូវភ្លេចមន្ត្រីតូចតាចដែរ។

image image image image image

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More