បត់រថយន្តមិនប្រយ័ត្នបណ្តាលអោយបុរសម្នាក់របួសធ្ងន់បញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែត្រ

កណ្តាល៖ បុរសម្នាក់រងរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងរថយន្ត និងម៉ូតូ ខណ:ដែលរថយន្តបង្កបត់ត្រឡប់ក្រោយមិនប្រយ័ត្ន។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរសៀលថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៦នេះនៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូមែត្រលេខ២៥-២៦ត្រង់ចំណុចភូមិកោះរការ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

សមត្ថកិច្ចបានអោយដឹងថាជថនរងគ្រោះមានឈ្មោះចាន ទៀង ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិរកាកោង ឃុំរកា កោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល ចំណែកជនបង្កបានរត់គេចខ្លួនបាត់បន្សល់រថយន្តម៉ាកហ៊ិនដាយពណ៍ប្រផេះ ពាក់ស្លាកលេខភ្នំពេញ3C-0125នៅកន្លែងកើតហេតុ។

ប្រភពដដែលបានបន្តថា រថយន្តបង្កបានធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានបត់ត្រឡប់ក្រោយមិនប្រយ័ត្ន ស្របពេលនោះ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកC100កូរ៉េពណ៍ស្លាទុំគ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសហើយបានទៅបុករថយន្តដែលបត់ខាងលើ បណ្ដាលអោយរបួសធ្ងន់ រួចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រដើម្បីសង្គ្រោះតែម្តង។ដោយឡែក ម៉ូតូនិងរថយន្ត បានយកមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕

14292276_572023286318946_2605283031441632290_n 14322730_572023309652277_8675105808879041951_n}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More