នគរបាលខណ្ឌសែនសុខទទួលម៉ូតូថ្មី២គ្រឿងពីឯកឧត្តម កែ គឹមយ៉ាន ជាការលើកទឹកចិត្តដែលបានបង្ក្រាបបទល្មើសគ្រឿងញៀនច្រើនជាងគេក្នុងខណ្ឌទាំង១២ (video)
ភ្នំពេញ៖ នគរបាលប៉ុស្តិ៍ទឹកថ្លានៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ កាលពីពេលថ្មីៗនេះ បានទទួលម៉ូតូចំនួន ២គ្រឿង ពីឯកឧត្តមឧបនាយរដ្ឋមន្រ្តី កែ គឹមយ៉ានប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចំពោះស្នាដៃខិតខំប្រឹងប្រែងបង្ក្រាបបទល្មើសគ្រឿងញៀនបានច្រើនជាងគេក្នុងបណ្តាលខណ្ឌទាំង១២នៅរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌនគរបាលខណ្ឌសែនសុខ បានសំដែងនូវការអរគុណចំពោះការយកចិត្តទុក្ខរបស់ថ្នាក់ដឹកចំពោះមន្ត្រីក្រោមឪវ៉ាទ ហើយលោកប្តេជ្ញាចិត្ត បន្តជំរុញឱ្យនគរបាលខណ្ឌសែនសុខទាំងអស់ខិតខំពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ ការទប់ស្កាត់បទល្មើសដែលអាចកើតមានឡើង ជាពិសេសបន្តបង្ក្រើនការបង្ក្រាបគ្រឿងញៀនក្នុងមូលដ្ឋានដូចភ្លៀងរលឹម។
លោក សុខ សុផលនាយប៉ុស្តិ៍រដ្ឋបាលនគរបាលទឹកថ្លា បានលើឡើងថា លោកនិងយកម៉ូតូទាំងនេះទៅប្រើប្រាស់ចំគោលដៅ និងចេះថែទាំ ឱ្យបានល្អ សម្រាប់ការងារការពារសន្ដិសុខជូនប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើង ជាពិសេសនោះ ការពង្រឹងទប់ស្កាត់បទល្មើស ការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋក៏ដូចជាចូលរួមទប់ស្កាត់ បញ្ហាអសន្ដិសុខផ្សេងៗនៅក្នុងមូលដ្ឋានផងដែរ ។