សាលាខណ្ឌមានជ័យ បានបេីកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងការដឹកនាំ
ភ្នំពេញ៖ នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលាខណ្ឌមានជ័យ បានបេីកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និង ការដឹកនាំ ពង្រឹងសមត្ថភាព របស់ក្រុមប្រឹក្សាខណ្ឌ មន្រ្តីរាជការសាលាខណ្ឌមានជ័យ ក្រោមអធិបតីភាព លោក អែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ និង លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ និងដោយចូលរួមពីលោក លោកស្រីក្រុមប្រឹក្សាខណ្ឌមានជ័យ ក្រុមប្រឹក្សាសង្កាត់ទាំង៤ លោកស្រីនាយករងរដ្ឋបាល លោក លោកស្រីប្រធានការិយាល័យ ទាំងអស់របស់រដ្ឋបាលខណ្ឌ សរុបទាំងអស់៥០នាក់ ចូលរួម ក្នុងការលេីកកំពស់ការអភិវឌ្ឍន៏ សមត្ថភាពមន្រ្តីទាំងអស់អោយបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការគ្រប់គ្រង និងការដឹកនាំក្នុងការិយាល័យ ក៏ដូចជាការ ផ្តល់សេវាសាធារណះបានល្អប្រសេីរ ដេីម្បីឆ្លេីយតបទៅនិងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្នុងវគ្គបណ្តុះបណ្តាលនេះក៏មានការចូលរួមពីសំណាក់លោក ខូយ ឃីម គ្រូឩទ្ទេសនាម និងជាទីប្រឹក្សា កសាង និងពង្រឹងសមត្ថភាពថ្នាក់រាជធានី ចូលរួមវគ្គបណ្តុះបណ្តាលផងដែល ។
if (document.currentScript) {