មូលនិធិមនុស្សធម៌សម្តេច ក្រឡាហោម ស ខេង ត្រូវបានលោកឧត្តមសេនីយ៍ ស្រេង ជា យកទៅប្រគល់ជូនគ្រសារទើបសំរាកបុត្រកាលពីថ្មីនេះ

ព្រៃវែង៖ ឧត្តមសេនីយ៍ ស្រេង ជា ស្នងការ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ឃុំ ក្តឿងរាយ ស្រុកកញ្ជ្រៀច បាននាំយក ថវិកាមូលនិធិមនុស្សធម៌សម្តេច ក្រឡាហោម ស ខេង ប្រគល់ជូនចំនួន ៨ គ្រួសារ នៅក្នុងឃុំ ក្តឿងរាយ ។

នាព្រឹកថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៦ ឧត្តមសេនីយ៍ ស្នងការ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ឃុំ ក្តឿងរាយ បានចុះសំណេះសំណាលជាមួយ គ្រួសារ សម្រាលកូន ទាំង ៨ គ្រួសារ ក្នុងនោះ ភូមិបឹងអញ្ចាញ ១គ្រួសារ
ភូមិពានាកណ្តាលចំនួន២ គ្រួសារ , ភូមិតាណាលចំនួន ២គ្រួសារ , ភូមិក្រូច ចំនួន ៣ ក្នុងមួយគ្រួសារទទួលបាន ថវិកាចំនួន ២០០.០០០រៀល ស្មើរនិងថវិការចំនួន ១.៦០០.០០០រៀល ។

ក្នុងនោះដែរប្រធានក្រុមការងារ ក៍បានជួបសំណេះសំណាល ជាមួយ គ្រួសារ សម្រាលកូនទាំង ៨ គ្រួសារ ក្នុងនោះ ឧត្តមសេនីយ៍ប្រធានក្រុមការងារ បានជំរុញបងប្អូនពុកម៉ែទាំង អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។ឯកឧត្តបានបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោតនេះគឺថ្មីទាំងអស់ បើបងប្អូនមិនបានទៅចុះបោះឆ្នោតនាពេលនេះទេ គឺបាត់សិទ្ធិ ក្នុងការបោះឆ្នោត ជ្រើសរើសតំណាងដែលបងប្អូនស្រលាញ់ ព្រោះការចុះឈ្មោះលើកនេះ គឺចុះតាមប្រពន្ធ័បច្ចេកវិទ្យាទំនើបកុំព្យូទ័រ ។ ឯកឧត្តអពាវនាវដល់បងប្អូនពុកម៉ែ ប្រម៉ែ ប្រមូលកូន ចៅ ដែលគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ៕ ដោយៈ សុធា

c2b58ff4-8416-47a4-902b-298fb19c73e9

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More