លោកឧត្តមសេនីយ៍ ស្រេង ជា បានជួបសំណេះសំណាលនិង សួរសុខទុកលោកតាលោកយាយនិងប្រជាពលរដ្ឋ ដែលជាសមាជិកថ្មីចំនួន១៧ នាក់

ព្រៃវែង៖ ឧត្តមសេនីយ៍ ស្រេង ជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំ ក្តឿងរាយ បានជួបសំណេះសំណាលនិង សួរសុខទុក លោកតាលោកយាយនិងប្រជាពលរដ្ឋ ដែលជាសមាជិកថ្មីចំនួន ១៧ នាក់ នៅភូមិ បឹងអញ្ចាញ ឃុំក្តឿងរាយ ។
នៅព្រឹកថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០១៦ នៅ ភូមិ បឹងអញ្ចាញ ឃុំក្តឿងរាយ ស្រុក កញ្ច្រៀច ខេត្តព្រៃវែង ឧត្តមសេនីយ៍ ស្រេង ជា ប្រធានក្រុមការងារជាតិចុះឃុំក្តឿងរាយ បានជួបសំណេះសំណាលនិង សួរសុខទុក លោកតាលោកយាយ និង ប្រជាពលរដ្ឋ ដែលជាសមាជិកថ្មីចំនួន ១៧ នាក់ ។
ជាមួយគ្នានោះដែរឧត្តមសេនីយ៍ប្រធានក្រុមការងារបានបានលើកឡើងពីការរីកចម្រើន ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ ជម្រាបជូនដល់ប្រជាពលរដ្ឋ។ឧត្តមសេនីយ៍ បានបញ្ជាក់ ថាទុក្ខសោករបស់បងប្អូន ប្រជាពលរដ្ឋ គឺជាទុក្ខសោក របស់ សម្តេចប្រមុខដឹកនាំស្ថាបន័ជាតិជាន់ខ្ពស់ពិសេសសម្តេចតេជោនិងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកតែងតែគិតគូ ពីសុខទុក្ខ ការលំបាក របស់បងប្អូនជានិច្ច ។បន្ទាប់មក ឧត្តមសេនីយ៍ ស្នងការបានឧបត្ថម្ភ លោកតាលោកយាយនិងប្រជាពលរដ្ឋ ដែលជាសមាជិកថ្មីចំនួន ១៧ នាក់ សរុបថវិការចំនួន ១៧០.០០០រៀល។

083b3f6b-9527-4dcc-85a1-7d7bd1e79c0dd.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More