មើលពីក្រៅជាទីតាំងលក់ចាប់ហួរ តែខាងក្នុងបង្កប់សុទ្ធតែហ្គេមអនឡាញពង្វក់ក្មេង! (Video)

image-456

ភ្នំពេញ៖ ផ្ទះហ្គេមអុីធឺណែតចំនួន២ស្ថិតនៅតាមផ្ទះល្វែង ក្នុងបុរីសែនសុខ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ បច្ចុប្បន្នកំពុងតែពង្វក់ក្មេងៗ អាយុក្រិម១០ឆ្នាំ សិស្សសាលា បង្កឲ្យព្រួយបារម្មណ៍ពីវាសនា អនាគតកុមារ ជាទំពាំងស្នងឫស្សី មិនទាន់ដឹងអ្វីផង ក្មេងវក់ ងប់ងុលទៅនឹងល្បែងបាត់ ក៏ដោយសារភាពអូសទាញ ទាក់អារម្មណ៍ រូបភាពដ៍សំបូរបែបក្នុងហ្គេម អាណាព្យាបាល ឪពុកម្តាយបានត្រឹមរអ៊ូរទាំ ក្រោយពីកូនចៅ ទៅលេងហ្គេមបាត់ៗពីផ្ទះ គេចវេសពីការរៀនសូត្រ ។

ផ្ទះហ្គេមអុីធឺណែតទាំង២ផ្ទះខាងលើ ជ្រកក្រោមលក់ដូរឥវ៉ាន់ចាប់ហួយ និងលក់ដូរគ្រឿងសំណង់ពីខាងមុខជាការ បិទបាំងបំភ័ណ្ឌភ្នែកមហាជនពីខាងក្រៅ តែនៅខាងក្នុងសុទ្ធសុឹងធុងហ្គេម ធុងកុំព្យូទ័រ ហ្គេមអុីនធឺណែត និងកុមារក្រោមអាយុ១០ឆ្នាំនិងសិស្សសាលា ។

មាតាបិតា អាពាព្យាបាលក្មេងទាំងនោះរអ៊ូរទាំថា រាល់ថ្ងៃកូនចៅរបស់គាត់កាលបើ ហាម ប្រាប់ ស្តីបន្ទោស នោះបាននៅផ្ទះ ឬទៅសាលារៀន តែបើពួកគាត់មិននៅផ្ទះ ភ្លេចខ្លួន នោះប្រកដជាលោកកូនចូលសង្ងំនៅក្នុងផ្ទះហ្គេមជាក់ជាមិនខាន ។

ពួកគាត់បន្តទៀតថា កាលបើសម្ពាធបរិយាកាសខាងក្រៅរង្វង់គ្រួសារ ដែលមានល្បែងហ្គេម សំបូររូបភាពទាក់ ទាញ នោះមិនគិតដល់រូបភាពអាសអាភាស រូបភាពស្រើបស្រាល ដែលទាក់ទាញអារម្មណ៍ក្មេងៗ វក់លេង ដាច់បាយដាច់ទឹក ឃ្លាតឆ្ងាយពីការសិក្សារៀនសូត្រ ហើយអ្វីប៉ះពាល់ជាងនេះទៅទៀត កុមារជាទំពាំងស្នងឫស្សី អនាគតជាអ្នកចូលរួមកសាង អភិវឌ្ឍន៍ប្រទេសជាតិ តែផ្ទុយទៅវិញ បច្ចុប្បន្ន កុមារនៅទីតាំងខាងលើ ជាច្រើននាក់ កំពុងត្រូវបាន ផ្ទះហ្គេមអុីនធឺណែតពង្វក់ ឲ្យឈ្លក់ វក់លេងល្បែង ។

តាមសម្តីស្រ្តីម្ចាស់ទីតាំងបើកហ្គេម បានឲ្យដឹងថា ផ្ទះគាត់ បើកហ្គេម បានសុំការអនុញាតិពីអាជ្ញាធររួចហើយ ទើបគាត់ហ៊ានបើក ហើយក្មេងចូលលេងបានប្រាប់ណែនាំរួចហើយ ពេលចូលឲ្យដោះអាវស ឬកាតាបសិស្សទុកសិន ។

តែទោះជាគំនិតយោបល់ម្ចាស់ទីតាំង អះអាងបើកបានច្បាប់ សុំការអនុញាតិបែបណាក៏ដោយ ឃើញក្មេងៗចូលលេង ភាគច្រើនអាយុក្រោម១០ឆ្នាំ ស្ថិតនៅក្នុងវ័យសិក្សា ទទួលការអប់រំ តំបូន្មានពីក្រុមគ្រួសារ ពីលោកគ្រូអ្នកគ្រូ សាលារៀន មិនគួរឈ្លក់វង្វេង ល្បែងហ្គេម ចេញបាត់ពីផ្ទះ ពីសាលារៀនបែបនេះ ។

បាតុភាពមជ្ឈដ្ឋានខាងក្រៅប្រព័ន្ធអប់រំ ដែលអូសទាញ ចិត្ត អារម្មណ៍ក្មេង ដោយហ្គេម សំបូររូបភាពប្លែកៗនេះ សូមឲ្យអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយត្រួតពិនិត្យលើផ្ទះបើកហ្គេមខាងលើនេះផង ។

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More