ទៀបបារាំងក្រឡុក អាចសម្រក់ទម្ងន់បាន!

image-456

* គ្រឿងផ្សំ

 ទៀបកន្លះផ្លែ ស្ករស អំបិល។
* វិធីធ្វើ
ដាក់សាច់ទៀបកន្លះផ្លែ ក្នុងថូក្រឡុក
– ដាក់ទឹកដាំ ទឹក១កែវ ស្ករស២ស្លាព្រាបាយ អំបិលមួយចិប ដាំរួចទុកឲ្យត្រជាក់ ហើយយកមកក្រឡុក អោយសព្វជាមួយទៀបបារាំង ក្នុងថូក្រឡុក។
– ដួសទឹកកក ដាក់កែវ ចាក់ទឹកផ្លែទៀបក្រឡុកចូល ពិសា ឬអាចដាក់ទឹកកកឈូស ពេលកិនក្រឡុកក៏បាន
– ពិសារ១ថ្ងៃ១ឬ២កែវមុនទទួលទានអាហារ៕
* គុណប្រយោជន៍ផ្នែកឱសថ
ផ្លែទៀប មានគុណប្រយោជន៍ ក្នុងការប្រើជាថ្នាំបញ្ចុះទម្ងន់ និងជួយអោយត្រជាក់កទៀតផង ។
* គុណប្រយោជន៍ផ្នែកអាហារ
ផ្លែទៀប សម្បូរដោយសារធាតុអាហារផ្សេងៗ ជាពិសេស ថាមពល ការបូអ៊ីដ្រាត ប្រូតេអ៊ីន កាកសរសៃអាហារ វីតាមីន រ៉ែខនិជ កាល់ស្យូម និងជាតិដែក៕
អ្នកទាំងអស់គ្នាអាចស្វែងរកអត្ថបទស្តីអំពីកសិកម្ម និងសុខភាពផ្សេងៗនៅក្នុងវេបសាយ sophalleth.blogspot.com បានផងដែរ។

14199384_1150955988284384_8584517808093612523_n

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More