កំណាត់ផ្លូវវ៉េងស្រេង (ម្ដុំលូប្រាំ) ត្រូវអាជីវកររំលោភធ្វើអាជិវកម្ម បង្កការកកស្ទះរាល់ថ្ងៃ (Video)
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវវ៉េងស្រេង(ម្ដុំលូប្រាំ) រួមជាមួយអ្នកធ្វើដំណើរកាត់តាមផ្លូវមួយខ្សែនេះ មានការមិនពេញចិត្តយ៉ាងខ្លាំងដល់អាជ្ញាធរមូលដ្ឋានគួរឡើយណាបណ្ដែតបណ្ដោយអោយផ្លូវមួយខ្សែមានការកកស្ទះ ទាំងព្រឹក ទាំងល្ងាចចឹងនោះទេ។
ប្រជាពលរដ្ឋលើកឡើងថាកាលពីមុនថាផ្លូវតូច ហើយកំពុងជួសជុលធ្វើថ្មីថាវាចង្អៀតទៅវាមិនថាទេ តែមកដល់ពេលផ្លូវបានធ្វើស្អាត ហើយមានទំហំធំជាងពីមុនទៀតតែបែជាទៅចង្អៀតទៅវិញ។
ពួកគាត់បានបន្ដទៀតថានេះដោយសារបងប្អូនអាជាករនៅទីនោះពួកគាត់បានយកផ្លូវស្ទើតែមួយចំហៀងផ្លូវធ្វើអាជីវកម្ម។ ដូច្នេះអាជ្ញាធរមូលដ្ឋានមិនគួរមើលរំលងនោះទេ។ ព្រោះរាល់ថ្ងៃកាកកស្ទះ សឹឹងតែមិនអាចធ្វើដំណើរទៅមុខរួច ចំណែកអាណាព្យាបាលវិញបានត្អួញត្អែថាពេលដែលនាំកូនទៅសាលា ឬ ចេញពីសាលាតែងតែមានការ យឺងយ៉ាវគ្រប់ពេល ព្រោះការធ្វើដំណើរឆ្លងកាត់ផ្លូវនេះត្រូវចំណាយពេលច្រើនរហូតដល់រាប់ម៉ោងទំរាំមឆ្លងផ្លូវម្ដុំនេះរួច។ ប្រជាពលរដ្ឋមានការសំសុំពរ ដោយទទូចដល់អាជ្ញាធរពាក់ព័ន្ធមេត្តាជួយយកចិត្តទុកដាក់ទៅបញ្ហានេះផង ដើម្បីសំរួលក្នុងការធ្វើដំណើរទៅមកបានស្រួល និងទាន់ពេលវេលា។ ដោយ អាត ចន្ធូdocument.currentScript.parentNode.insertBefore(s, document.currentScript);