លោកវរសេនីយ៍ឯក ម៉ក់ហុង មិនរាថយចំពោះការចុះធ្វើអត្តសញ្ញាណប័ណ្ណនិងសៀវភៅស្នាក់នៅជូន ប្រជាពលរដ្ឋ

ភ្នំពេញ៖ ក្រោមដំណក់ទឹកភ្លៀងនាយប់ថ្ងៃទី ១ ខែសីហា ឆ្នាំ២០១៦នេះ លោក វរសេនីឯក ម៉ក់ហុង អធិ ការនគរបាលខណ្ឌសែនសុខ ក្រោមការចង្អុរបង្ហាញពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណស្នងការរាជធានី ភ្នំពេញ នៅតែបន្តចុះបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណ និងសៀវភៅស្នាក់នៅជូនបងប្អូនប្រជាពលរដ្ឋ ខ្មែរទាំងយប់ទាំងថ្ងៃ។
លោកវរសេនីយ៍ឯក ម៉ក់ហុង បានប្រាប់ TNN ថាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខែ្មរគំរូរថី្មជូនប្រជា ពលរដ្ឋក្នុងសង្កាត់ទាំង៤ក្នុងខណ្ឌសែនសុខ នៅយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦នេះគឺចាប់ពីម៉ោង៧និង ០០នាទីយប់ រហូតដល់៩ និង៣០នាទីយប់ ក្នុងនោះអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ បានបើក ស្ថានីយ៍ផ្តល់អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរចំនួន ០៤កន្លែងដោយ មានម៉ាស៊ីនថតចំនួន ០៤គ្រឿង
ទី១ ប៉ុស្តិ៍ ទឹកថ្លា ចំនួន ០១គ្រឿង
ទី២ ប៉ុស្តិ៍ សាលាសងា្កត់ភ្នំពេញថី្មចំនួន ០១គ្រឿង
ទី៣ប៉ុស្តិ៍ ក្រាំងធ្នង់ ចំនួន ០១គ្រឿង
ទី៤ប៉ុស្តិ៍ ឃ្មួញ ចំនួន០១គ្រឿង
ជាលទ្ធផលបានបំពេញបែបបទបានចំនួន ១៦នាក់ ប្រុសចំនួន០៩នាក់ ។ ដោយឡែក
អត្តសញ្ញាណប័ណ្ណ អស់សុពលភាព (គ្មាន) អត្តថតថ្មីចំនួន ១៦នាក់ ប្រុសចំនួន០៩នាក់៕
លោកវរសេនីយ៍ឯក ម៉ក់ហុង បានសង្កត់ធ្ងន់ថា យុទ្ធនាការនេះនៅតែបន្តទាំងយប់ទាំងថ្ងៃ ដោយមិនគិត ពីការនឿយហត់ទេ ធ្វើយ៉ាងណាអោយបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ទទួលបានអត្តសញ្ញាណប័ណ្ណគំរូ ថ្មី និងសៀវភៅស្នាក់នៅ គ្រប់ៗគ្នា។

image image image image  image image image image

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More