ចេញទៅឆក់ត្រីបាត់ពីរថ្ងៃ ពេលរកឃើញវិញ បានត្រឹមទឹកភ្នែក!

មណ្ឌលគីរី៖ បើតាមការរាយការពីប្រជាពលរដ្ធដែលជាគ្រួសារជនរងគ្រោះទាំងពីរនាក់ដែលបានទៅនេសាទត្រី បានធ្វើអោយមានការភ្ងាក់ផ្អើល ដល់កំលាំងសមត្ថកិច ចុះជួយតាមរកតាមសំណើរ ទើប ថ្ងៃនេះ បានរាវរកឃើញសាកសពម្នាក់ទៀតហើយនៅក្នុងទឹកអូរនៅចំណុចអូរច្បារស្ថិតក្នុងភូមិរយ៉ ឃុំរយ៉ស្រុកកោះ ញែកខេត្តមណ្ឌលគិរី ។
គូរបញ្ជាក់ថាក្រោយពីសមត្ថកិច្ចរបស់អធិការរដ្ឋាននគរបាលស្រុកកោះញែកទទួលបានព័ត៌មានទាក់ទិនទៅនឹងករណីបាត់មនុស្សពីក្រុមគ្រួសាររងគ្រោះនោះមកលោកបានបញ្ជាកម្លាំងឲ្យចុះទៅស្វែងរកបុរស២នាក់ដែលបានបាត់ខ្លួនកាលពីថ្ងៃទី២៩សីហានេះដែរកំឡុងពេលដែលជនរងគ្រោះនាំគ្នាទៅឆក់ត្រីនៅចំណុចអូរច្បារស្ថិតក្នុងភូមិសាស្ត្រខាងលើក្រោយធ្វើការររាវរករយៈពេលជាច្រើនម៉ោងក្រុមកាងារបានប្រទះឃើញសាកសពបុរសម្នាក់ក្នុងចំណោមបុរស២នាក់ដែលបាត់ខ្លួននោះហើយជនរងគ្រោះដែលបាត់ខ្លួនទាំង២ពីរនាក់នេះ ទី១មានឈ្មោះបាយ ឡោះ ភេទប្រុស អាយុ៣០ ឆ្នាំ ជាជនជាតិឡាវ ទី២ឈ្មោះ គង់ គីន ភេទប្រុសអាយុ៤៧ឆ្នាំជាជនជាតិខ្មែរទាំង២ពីរនាក់មានមុខរបរជាកសិកររស់នៅក្បែរកន្លែងកើតហេតុខាងលើហើយបច្ចុប្បន្នសាកសពដែលរកឃើញសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ដោយឡែកបុរសម្នាក់ទៀតសង្ស័យបាត់ខ្លួនដោយសារលង់ទឹកជាមួយសាកសពដែលរងឃើញនោះ ត្រូវបានសមត្ថកិច្ចរកឃើញនៅថ្ងៃទី៣១ខែសីហានេះ។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ចិន្ដា

 image

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More