ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ត្រូវនគរបាលប៉ុស្តិ៌៍រដ្ឋបាលបឹងកក់ទី២ឃាត់ខ្លួន
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១៤ៈ៣០ កំលាំងនគរបាលប៉ុស្តិ៌៍រដ្ឋបាលបឹងកក់ទី២ ខណ្ឌទួល គោក បានឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្តែងពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្ត នៅចំណុចប្លុករោងចក្រឆ្នាំង ផ្លូវរថភ្លើង ក្រុមទី១០១ ភូមិ ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។ -ជនសង្ស័យឈ្មោះ សូ ម៉ូលីនី ហៅ លី ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាដក ស្នាក់ផ្ទះ ជួលគ្មានលេខ ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួល គោក រាជធានីភ្នំពេញ ។
វត្ថុតាងដែលបានចាប់យក ៖ -ក្រាមពណ៌សថ្លា ០៥កញ្ចប់តូច ( សង្ស័យជាគ្រឿង ញៀន ) ។ -កាបូបស្ពាយពណ៌ខ្មៅម៉ាក Boshijie ចំនួន០១ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអា សន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក ដើម្បី សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕
d.getElementsByTagName(‘head’)[0].appendChild(s);