(video) ហូរទឹកភ្នែកជិត១០ឆ្នាំ ព្រោះកូនប្រុសសំណប់ ផឹកស្រា ស វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះគ្មានសល់
ភ្នំពេញ៖ កូនអាកត្តញូម្នាក់ផឹកសីុស្រវឹងអុកឡុកក្នុងផ្ទះវាយកម្ទេចទ្រព្យសម្បត្តិក្នុងផ្ទះត្រូវសមត្ថកិច្ចនាំខ្លួន យកមកប៉ុស្តិ៍ឃ្មួញដើម្បីសាកសួរ។ករណីនេះកលតឡើងកាលពីម៉ោង១៤និង០០នាទីរសៀលថ្ងៃទី២៦សីហា២០១៦នៅផ្ទះលេខច៣ផ្លូវបេតុងភូមិសំរោងសង្កាត់ឃ្មួញខណ្ឌសែនសុខ។
កូនអាកត្តញូខាងលើឈ្មោះមាន សុភ័ត្ត្រ ហៅប៉ាតអាយុ៣៥ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅ ផ្ទះលេខច៣ ផ្លូវបេតុងភូមិសំរោងសង្កាត់ឃ្មួញខណ្ឌសែនសុខ។
តាមសំដីស្ត្រីឈ្មោះប្រក់ សុផល អាយុ៥៦ឆ្នាំត្រូវជាម្តាយជនខាងលើបានប្រាប់សមត្ថកិច្ចថាកូនអាកត្តញូខាងលើនេះអោយតែបានផឹកសីុស្រវឹងតែងតែមករករឿងឳពុកម្តាយដោយវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះសឹងរាល់លើប៉ុន្តែបើកូនខាងលើមិនផឹកស្រាទេគឺល្អនិងទៅធ្វើការថារធម្មតាទេ។
តាមសំដីបុរសឈ្មោះចឹក ថា អាយុ៥៩ឆ្នាំត្រូវជាឳពុកជនខាងលើបានប្រាប់សមត្ថកិច្ចថាកូនគាត់នេះអោយតែ ផឹកសីុដូចកំរោលចូលហើយគាត់ក៍ធ្លាប់កូនអាកត្តញូនេះវាយបែកក្បាល៣ទៅ៤លើកមកហើយដោយសារគាត់នឹកឃើញថាជាកូនទើបគាត់មិនប្តឹងប្តល់អ្វីទេ។
នៅចំពោះមុខសមត្ថកិច្ចឳពុកម្តាយជនខាងលើបានសុំសូមណូមពរសមត្ថកិច្ចគ្រាន់តែអោយធ្វើការណែនាំដោយអោយធ្វើកិច្ចសន្យាជាលាយល័ក្ខជាអក្សរនិងផ្តិតមេដៃថ្ងៃក្រោយផឹកសីុស្រវឹងកុំអោយធ្វើអំពើដូចខាងលើទៀតបើមិនរៀងចាទេសូមអោយសមត្ថកិច្ចធ្វើតាមផ្លូវច្បាប់តែម្តងនិងបានអោយលត់ជង្គង់ធ្វើការសំពះសុំទោសឳពុកម្តាយនៅមុខសមត្ថកិច្ចផងមុនអោយត្រឡប់ទៅផ្ទះវិញ។
អង្គុយហាលមុខដងទង់ជាតិក្តៅអោយស្វាងស្រា
if (document.currentScript) {