ប្រកាសរកសាច់ញាតិសពបុរសម្នាក់​ ក្រោយពេលស្លាប់នៅមន្ទីរពេទ្យកុសម: ហៅពេទ្យលោកសង្ឃ(video)

ភ្នំពេញៈ បុរសម្នាក់អាយុប្រហែលជាង៤០ឆ្នាំ បានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ បានស្លាប់បាត់បង់ជីវិតនៅក្នុង

មន្ទីរពេទ្យព្រះកុសមៈហៅពេទ្យលោកសង្ឃ។

ជនរងគ្រោះដែលស្លាប់ខាងលើ មានអាយុប្រហែលជាង៤០ឆ្នាំ កំពស់ប្រហែល១,៧០ម៉ែត្រ សម្បុរសណ្តែកបាយ ពាក់អាវយឺតដៃខ្លី ខោជើងវែង មាឌរាងធាត់ ។

តាមប្រភពពីគ្រូពេទ្យបានអោយដឹងថាជនរងគ្រោះមិនដឹងជារងគ្រោះថ្នាក់ចរាចរណ៍នៅឯណាទេត្រូវបានគេបញ្ជូន មកមន្ទីពេទ្យកាលពីវេលាយប់ម៉ោងប្រហែល១រំលង អាធ្រាតឈានចូលថ្ងៃទី១៨ខែសីហាឆ្នាំ២០១៦  ដោយរងរបួសគ្រោះថ្នាក់ចរាចរណ៍ត្រូវត្រង់ក្បាលរងរបួសធ្ងន់ធ្ងរហើយក្រុមគ្រូពេទ្យបានធ្វើការវះកាត់ជួយសង្គ្រោះជីវិត តែអកុសលដោយរងរបួសធ្ងន់ធ្ងរពេកទើបក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះអាយុជីវិតបាន។

បើសិនជាបងប្អូនណាបាត់សាច់ញ្ញាតិដូចភិនភាគខាងលើសូមទាក់ទងមកខាងមន្ទីរពេទ្យព្រះកុសមៈហៅពេទ្យលោកសង្ឃ។

បច្ចុប្បន្នសពត្រូវបានខាងមន្ទីរពេទ្យដឹកយកទៅទុកន្លែង ដំកល់សពរ់ងចាំសាច់ញាតិមកទទួល។ ដោយ៖ខេង ប៊ុនធឿន

 if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More