ជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀនត្រូវអាវុធហត្ថស្រុកព្រៃនប់ឃាត់ខ្លួន

(គ្រឿងញៀនបំផ្លាញ់ខ្លួនឯង គ្រួសារ និងសង្គមជាតិ!)
ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១៦ និង៣០នាទី ល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកព្រៃនប់ បានចុះប្រតិបត្តិការបង្ក្រាបករណី ចែកចាយគ្រឿងញៀន០១លើក ស្ថិតនៅ ចំណុចបេនឡាន ភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួន០៣នាក់ ហើយបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈថ្នាំញៀនប្រភេទមេតំហ្វេតាមីនទឹកកក ចំនួន០៥កញ្ចប់ ថ្នាំគ្រាប់ពណ៌ផ្កាឈូក ចំនួន០២គ្រាប់ . ទូរស័ព្ទដៃ ចំនួន០៤គ្រឿង . ដែកកេះ ចំនួន០៣  អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន០២  . ប័ណ្ណបើកបរ ចំនួន០១ .កាតគ្រីម៉ូតូ ចំនួន០១  លុយខ្មែរ១៥មឺនរៀល។

ជនសង្ស័យទាំង០៣នាក់នេះមានឈ្មោះ១. កែវ ផល ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងខ្យង ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។
២. ស្វាយ បូលីកា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ បើកឡានរោងចក្រ កម្មករមានទីលំនៅ ភូមិ៧មករា ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។៣. ង៉ែត ចំរើន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ មាន ទីលំនៅ ភូមិត្រពាំងខ្យង ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។

មន្ត្រីដដែលបានបញ្ជាក់ឱ្យដឹងទៀតថា ចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ពួកគេបាន ទិញគ្រឿងញៀននេះដើម្បីយកមកលក់ចែកចាយឲ្យមិត្តភ័ក្រ្តនៅតាមភូមិជក់បន្តពិតប្រាកដមែន។

ជនសង្ស័យ និងវត្ថុតាងត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ កំពុងកសាងសំណុំរឿងបញ្ជូន ទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី។

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More