ថ្នាំញៀន៣២កញ្ចប់តូចធំ​និងមនុស្ស២នាក់ត្រូវកម្លាំងនគរបាលស្រុកស្នួលបង្ក្រាប

ខេត្តក្រចេះ ៖ កម្លាំងនគរបាលស្រុកស្នួល និងកម្លាំងនគរបាលអន្តរាគមន៍ ជាច្រើននាក់ ក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់លោកឧត្តមសេនីយ៍ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្រ្កាបមុខសញ្ញា មេក្លោងជួញដូរគ្រឿងញៀន បានពីរនាក់ ក្នុងនោះមានម្នាក់ ជាស្រ្តីជនជាតិវៀតណាម និងដកហូតបាន គ្រឿងញៀនចំនួន ៣២កញ្ចប់តូច-ធំ និងមធ្យម ។

លោកវរ:សេនីយ៍ទោ ចាន់ សុគីម អធិការនគរបាលស្រុកស្នួល បានឲ្យដឹងថា បន្ទាប់ពីមានការចុះស្រាវជ្រាវ និងកំណត់លើ មុខសញ្ញា ជនសង្ស័យច្បាស់ កម្លាំងនគរបាលក្រោមការ ដឹកនាំពីសំណាក់ លោកឧត្តមសេនីយ៍លន់ សុផាត កាលពីល្ងាច ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ បានបើក ប្រតិបត្តិការ បង្រ្កាបលើមុខសញ្ញា ជនសង្ស័យបានម្នាក់ នៅឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។

ក្នុងនោះដកហូតថ្នាំញៀនប្រភេទម៉ាទឹកកកបានចំនួន៦កញ្ចប់ មាន១កញ្ចប់ធំ ២កញ្ចប់មធ្យមនិង២កញ្ចប់តូច។

លោកអធិការ បានបញ្ជាក់ទៀតថា ក្រោយពីនគរបាល បានឃាត់ខ្លួន ជនសង្ស័យរូបនេះ មកសាកសួរ កម្លាំងនគរបាល ក្រោមការដឹកនាំ បញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ស្នងការ ដោយមានការសម្របសម្រួល ពីស្ថាប័នអយ្យការ ក៏ឈានទៅឃាត់ខ្លួន បន្តលើស្រ្តី ជនជាតិវៀតណាម ម្នាក់ទៀត ដែលជាបក្ខពួក និងជាមេក្លោង ជួញដូរធំមួយ នៅនិងលំនៅដ្ឋាន ស្ថិតក្នុង ឃុំស្នួល ស្រុកស្នួល និងបឆែកឆេររកឃើញ គ្រឿងញៀនប្រភេទម៉ាទឹកក២៩កញ្ចប់ក្នុងនោះមាន៣កញ្ចប់ធំ ២កញ្ចប់មធ្យម ២២កញ្ចប់តូច និងថ្នាំញៀនគ្រាប់ចំនួន៣គ្រាប់ ព្រមទាំងសម្ភារះសម្រាប់ម្រើឲ្យការជួញដូរ បានមួយចំនួនធំ ។

បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ជូនបន្ត ចាត់ការ តាមនីតិវិធីច្បាប់៕

657f8406-80c1-40f9-b783-e82508196493document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More