នគរបាលខណ្ឌច្បារអំពៅបង្ក្រាបឃាត់ខ្លួនជនសង្ស័យបាន១នាក់ករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិ

ភ្នំពេញ៖  នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ម៉ោង១០និង៣០នាទី កម្លាំងនគរបាលខណ្ឌច្បារអំពៅ បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យបាន១នាក់ករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិនៅចំណុចផ្ទះលេខ៥៩C ផ្លូវបេតុង ភូមិតាងៅក្រោម សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ -ជនសង្ស័យឃាត់ខ្លួនឈ្មោះ យូ ចិត្រា ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌ ច្បារអំពៅ។ ឯជនរងគ្រោះ ភេទ ប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្រ្តីរដ្ឋសភាជាតិ ស្នាក់នៅផ្ទះកើតហេតុ ។

 
សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៦ ម៉ោង០៨និង៣០នាទី ជនរងគ្រោះបានចាក់សោរទ្វារផ្ទះត្រឹមត្រូវ (ផ្ទះកើតហេតុ) រួចចេញទៅធ្វើការ រហូតដល់ម៉ោង១០និង៣០នាទី ថ្ងៃដដែល ស្រាប់តែជនសង្ស័យជិះម៉ូតូម៉ាកC100កូរ៉េពណ៍ក្រហម គ្មានស្លាកលេខ(ម៉ូតូចាស់) មកឈប់នៅមុខផ្ទះ រួចយកម៉ាឡេតធ្វើសកម្មភាពគាស់បង្អួចកញ្ចក់ផ្ទះជនរងគ្រោះ ចូលលួចយកទ្រព្យសម្បត្តិ រួមមាន ៖ អាវុធខ្លី១ដើម ម៉ាកប៉ារ៉ាបូលីម លេខ៩០០១១៥៥១ បង់១ គ្រាប់១១គ្រាប់ កាបូបដៃ៥ ខ្សែកកាឡៃមាន ដាំត្បូង៣ខ្សែ, នាឡិកាដៃ៤គ្រឿង កាមេរ៉ាថតរូប ១គ្រឿង ម៉ាកSonyពណ៌ទឹកប្រាក់ និងខ្សែកាសទូរ ស័ព្ទ១ រួចជិះម៉ូតូគេចខ្លួន ពេលនោះក៏មានអ្នក ជិតខាងឃើញរាយការណ៍ ប្រាប់សមត្ថកិច្ចខណ្ឌ ច្បារអំពៅ ចុះមកដល់ដេញចាប់បានជនសង្ស័យ រួមនិងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌ ច្បារអំពៅធ្វើការសាកសួរ ។ បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការ តាមនីតិវិធី៕ 1 of 5,016

ចំនួនអ្នកទស្សនា
  • 0
  • 673
  • 1,448
  • 8,916,769

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More